ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ថាខ្លួនមិនខ្លាចសង្គ្រាមទេ ខណៈយោធាជាន់ខ្ពស់បាត់បង់ជីវិតនៅលីបង់
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអ៊ីរ៉ង់ដែលជាអ្នកគំាទ្រចលនាបស្ចឹមប្រទេសរបស់កងកម្លាំងហេសបូឡា បានប្រាប់សន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ថា ខ្លួនមិនខ្លាចសង្គ្រាមទេ បើទោះបីជាខ្លួនមិនស្វែងរកសង្គ្រាមនោះទេ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍នៅថ្ងៃចន្តនេះ លោក Nasser Kanaani អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយដោយសំដៅលើការបាត់បង់ការអត់ធ្មត់ ខណៈដែលមន្ត្រីយោធាជាន់ខ្ពស់របស់ខ្លួន គឺ ឧត្តមសេនីយទោ Abbas Nilforoushan ដែលបម្រើការងារជាអ្នកប្រឹក្សាយោធាដល់កងកម្លាំងហេសបូឡាត្រូវបានសម្លាប់ដោយការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល។
ការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុងបេរូតកាលពីថ្ងៃសុក្រ បានសម្លាប់មេដឹកនាំក្រុមហេសបូឡា លោក Sayyed Hassan Nasrallah ដែលមានការបារម្ភថា សង្គ្រាមនៅមជ្ឈិបូព៌ាអាចរីករាលដាលកាន់តែខ្លាំងដោយសារការទាញអ៊ីរ៉ង និងសហរដ្ឋអាមេរិកចូលក្នុងសង្គ្រាមដែលកំពុងរីករាលដាលនេះ។
តាមការដកស្រង់របស់រ៉យទ័រ លោក Kanaani បានប្រាប់ ថា៖«យើងឈរយ៉ាងរឹងមាំ ហើយយើងនឹងធ្វើសកម្មភាពក្នុងរបៀបមួយដែលសោកស្ដាយ [សម្រាប់សត្រូវ]។ អ៊ីរ៉ង់មិនស្វែងរកសង្រ្គាម ប៉ុន្តែមិនខ្លាចវាទេ»។
លោក Kanaani បាននិយាយថា អ៊ីរ៉ង់កំពុងតាមដានយ៉ាងដិតដល់លើបញ្ហាជាមួយអាជ្ញាធរលីបង់ ដោយសំដៅទៅលើការវាយប្រហារដែលបានសម្លាប់ Nasrallah និង Nilforoushan៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១០ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


