ព័ត៌មានអន្ដរជាតិ
តៃកុងឡានដឹកសិស្សសាលាថៃ ត្រូវចោទប្រកាន់ចំនួន ៤ករណី
Bangkok Post បានចុះផ្សាយកាលពីថ្ងៃពុធទី២ខែតុលាឆ្នាំ២០២៤ថា តៃកុងឡានដឹកសិស្សសាលាថៃដែលឆេះ ឈ្មោះ Samarn Chankut អាយុ៤៨ឆ្នាំ ត្រូវបានប៉ូលិស ចោទប្រកាន់ចំនួន៤ករណី ដូចជាបើកបរមិនប្រយ័ត្នបណ្តាលឲ្យមនុស្សស្លាប់ (ប្រឈមជាប់ពន្ធនាគារអតិបរមា១០ឆ្នាំ និង/ឬពិន័យជាប្រាក់២០ម៉ឺនបាត), បើកបរមិនប្រុងប្រយ័ត្នបង្កគ្រោះថ្នាក់ដល់អ្នកដទៃនិងទ្រព្យសម្បត្តិ (ផាកពិន័យពី ៤០០ ទៅ ១០០០ បាត), បង្ករបួសស្នាមដល់អ្នកដទៃនិងមិនជួយជនរងគ្រោះ (ប្រឈមជាប់ពន្ធនាគារពីមួយខែទៅបីខែ និង/ឬពិន័យជាប្រាក់ ២ ០០០បាត) និងបណ្តាលឲ្យរបួសធ្ងន់ធ្ងរនិងស្លាប់ (ប្រឈមជាប់ពន្ធនាគារអតិបរមា៣ខែ និង/ឬពិន័យជាប្រាក់ ២ ០០០បាត)។
ទន្ទឹមនោះដែរ ក្រុមអ្នកស៊ើបអង្កេតកំពុងរង់ចាំលទ្ធផលធ្វើកោសល្យវិច្ច័យ និងរបាយការណ៍ស្តីពីស្ថានភាពនៃរថយន្តក្រុង រួមទាំងការបំប្លែងធុងហ្គាសផងដែរ មុនពេលសម្រេចថាតើត្រូវចោទប្រកាន់អ្វីបន្ថែមទៀតលើម្ចាស់រថយន្ត។
តៃកុងឡាន បានចូលប្រគល់ខ្លួនឲ្យប៉ូលិសស្រុក Wiset Chai Chan ក្នុងខេត្ត Ang Thong កាលពីរាត្រីថ្ងៃអង្គារ ហើយប៉ូលិសក៏បញ្ជូនគាត់បន្តទៅប៉ុស្តិប៉ូលិស Khu Khut ក្នុងខេត្ត Pathum Thani ដើម្បីសាកសួរបន្ថែម។
តាមចម្លើយរបស់តៃកុងឡាន, គាត់តក់ស្លុតខ្លាំងពេក ហើយក៏បានរត់ចេញពីកន្លែងកើតហេតុ ទៅពួនសំងំនៅផ្ទះបងប្អូនក្នុងខេត្ត Ang Thong។
រថយន្តរបស់គាត់គឺជារថយន្តទីពីរនៅក្នុងក្រុមរថយន្តដែលមាន៣គ្រឿង ដឹកសិស្សពីខេត្ត Uthai Thani ទៅមើលការតាំងពិពណ៌នៅអាជ្ញាធរអគ្គិសនីថៃក្នុងស្រុក Bang Kruai នៃខេត្ត Nonthaburi ។
រថយន្តកំពុងធ្វើដំណើរក្នុងល្បឿន ៧០-៨០ គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលបាត់បង់លំនឹងដែលហាក់ដូចជាធ្លាក់ចូលក្នុងរណ្តៅនៅលើផ្លូវ Vibhavadi Rangsit ជិតផ្សារទំនើប Zeer Rangsit ក្នុងស្រុក Lam Luk Ka នាវេលាថ្ងៃត្រង់។
គាត់ថា រថយន្តមានបញ្ហាដូចជាផ្ទុះកង់ ឬពោងសុវត្ថិភាព ហើយក្រោយមករថយន្តក៏ទៅបុកជាមួយរថយន្ត Mercedes Benz មួយគ្រឿងមុនពេលបុករបាំងផ្លូវ។ បន្ទាប់មក អណ្តាតភ្លើងក៏ចាប់ផ្តើមរាលដាលយ៉ាងលឿនពេញរថយន្តតែម្តង។ តៃកុងនិយាយថា គាត់ពិតជារន្ធត់ខ្លាំងណាស់ ហើយក៏រត់ពីកន្លែង។
រថយន្តក្រុងនេះមានដឹកសិស្សតូចៗចំនួន៣៨នាក់ និងគ្រូ៦នាក់ មកពីសាលា Wat Khao Praya Sangkharam ក្នុងស្រុក Lan Sak នៃខេត្ត Uthai Thani នៅពេលជួបហេតុការណ៍ដ៏រន្ធត់ ស្លាប់ក្មេងៗ២០នាក់ និងគ្រូបង្រៀន៣នាក់។
សិស្សរបួសបីនាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដោយពីរនាក់ (អាយុ៧ឆ្នាំម្នាក់និងអាយុ៩ឆ្នាំម្នាក់) ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យសាកលវិទ្យាល័យ Thammasat ខណៈអ្នកទី៣ អាយុ១៤ឆ្នាំ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ patRangsit ដោយសាររបួសរលាកធ្ងន់ធ្ងរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ តៃកុងឡានដឹកសិស្សថៃ ប្រាប់ដំណើររឿងបណ្តាលឲ្យឆេះរថយន្តដ៏រន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព្យុះចំនួន២ នឹងជះឥទ្ធិពលលើកម្ពុជាក្នុងពេលតែមួយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២តុលា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្នំមួយទៀតនៅវៀតណាម ប្រេះប្រវែង១០០ម៉ែត្រ បង្កការភ័យខ្លាច
-
ចរាចរណ៍៤ ថ្ងៃ ago
ឡិចស៊ីស 470 មួយគ្រឿង បោះពួយលឿនបែកកង់ជ្រុលបុកបង្គោលភ្លើងរលំ ០២ ដើម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តៃវ៉ាន់ ត្រៀមខ្លួន ខណៈព្យុះទីហ្វុងក្រាតធន នឹងវាយប្រហារចំតំបន់មានប្រជាជនច្រើន
-
វប្បធម៌ ជំនឿ១ សប្តាហ៍ ago
មនុស្សស្រីមានប្រជ្រុយ៥កន្លែងលើរាងកាយ គេចាត់ទុកថានាំលុយ ពូកែគ្រប់គ្រងទ្រព្យ