ព័ត៌មានអន្ដរជាតិ
រកឃើញមនុស្សស្លាប់បន្ថែមទៀត នៅរដ្ឋ Florida ដោយសារព្យុះ Milton
តាមការចុះផ្សាយរបស់ BBC, គិតត្រឹមល្ងាចថ្ងៃសុក្រទី១១ខែតុលាឆ្នាំ២០២៤ តួលេខមនុស្សស្លាប់ដោយសារព្យុះកំណាច Milton នៅសហរដ្ឋអាមេរិក បានកើនដល់១៦នាក់ហើយ។

ទន្ទឹមនោះ មេប៉ូលិសក្រុង Tampa និយាយថា ត្បិតថាព្យុះនេះកន្លងផុតទៅហើយមែន ប៉ុន្តែចំហាយរបស់វានៅតែបន្តទុក្ខវេទនា និងគំរាមកំហែងដល់អាយុជីវិតមនុស្ស ខណៈអាកាសយានដ្ឋានមួយចំនួននៅតែបន្តបិទ ជាពិសេសអាកាសយានដ្ឋានអន្តរជាតិ Sarasota Bradenton តែម្តង។
ស្របពេលជាមួយគ្នានេះ អាជីវកម្មនិងផ្ទះជាង ២លានខ្នងក៏នៅតែគ្មានអគ្គិសនីនិងទឹកស្អាតប្រើប្រាស់ដែរ។

ជាមួយនឹងក្តីបារម្ភថា អាចមានជនរងគ្រោះដែលគេរកមិនឃើញ, ក្រុមជួយសង្គ្រោះក៏បានបើកប្រតិបត្តិការពិនិត្យតាមផ្ទះ ជាពិសេសនៅតាមតំបន់ដែលមានមនុស្សរស់នៅច្រើន។
ជុំវិញបញ្ហានេះដែរ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានជំរុញឲ្យសភា អនុម័តជាបន្ទាន់នូវកញ្ចប់ជំនួយគ្រាអាសន្ន ដើម្បីយកទៅជួយរដ្ឋ Florida។
សូមបញ្ជាក់ជាថ្មី ព្យុះសង្ឃរា Milton បានវាយប្រហាររដ្ឋ Florida ក្នុងនាមព្យុះប្រភេទទី៣ ជាមួយកម្លាំង២០៥គីឡូម៉ែត្រក្នុងមួយម៉ោង ហើយឥទ្ធិពលរបស់វា បង្កើតឲ្យមានខ្យល់កួចយ៉ាងសាហាវ ភ្លៀងផ្គររន្ទះ និងទឹកជំនន់ទូទាំងតំបន់តែម្តង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ព្យុះ Milton ធ្វើឲ្យផ្អើលសត្វក្រពើ ចេញមកតាមផ្លូវក្នុងរដ្ឋ Florida
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


