ព័ត៌មានអន្ដរជាតិ
លោកស្រី ហារីស មានប្រៀបជាងលោក ត្រាំ ក្រោយចេញលទ្ធផលពិនិត្យសុខភាព
អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី កាម៉ាឡា ហារីស បានបង្ហាញលទ្ធផលពិនិត្យសុខភាពហើយ ដែលបញ្ជាក់ថា លោកស្រីមានសុខភាពល្អនិងស័ក្តិសមបំផុត ក្នុងការកាន់តំណែងខ្ពស់ ដែលកត្តានេះ ធ្វើឲ្យបេក្ខជនឈរឈ្មោះបោះឆ្នោតខាងគណបក្សប្រជាធិបតេយ្យ មានប្រៀបជាងលោក ត្រាំ។

ក្នុងរបាយការណ៍កាលពីថ្ងៃសៅរ៍ទី១២ខែតុលាឆ្នាំ២០២៤ វេជ្ជបណ្ឌិត Joshua Simmons និយាយថា លោកស្រីមានសុខភាពល្អបំផុត បើគិតទាំងរបៀបរស់នៅ របបអាហារ និងការប្រើប្រាស់គ្រឿងស្រវឹងកម្រិតមធ្យម ត្បិតលោកស្រីមានអាឡ័កស៊ីបន្តិចមែន ប៉ុន្តែមិនជាបញ្ហាចោទឡើយ។
លទ្ធផលនេះត្រូវគេមើលឃើញថា នឹងជួយជំរុញក្តីសង្ឃឹមរបស់លោកស្រីហារីស ក្នុងការឆ្ពោះទៅរកជ័យជម្នះនាខែវិច្ឆិកា ព្រោះថា ពេលនេះលោកស្រីមានប្រៀបជាងលោកត្រាំ ទាំងសុខភាព បញ្ញាស្មារតីនិងអាយុ ហើយច្បាស់ណាស់ អ្នកបោះឆ្នោតអាមេរិកជាច្រើនប្រហែលជាអាចផ្លាស់ប្តូរចិត្ត។
ងាកទៅលោក ត្រាំ ឯណោះវិញ, កាលពីខែវិច្ឆិកាឆ្នាំមុន អតីតប្រធានាធិបតីរូបនេះ ក៏បញ្ចេញលទ្ធផលពិនិត្យសុខភាពដែរ ដោយបង្ហាញថា លោកមានសុខភាពល្អទាំងផ្លូវកាយនិងផ្លូវចិត្ត ប៉ុន្តែមិនលម្អិតឡើយ ហើយក៏មិនបញ្ជាក់ពីសម្ពាធឈាម និងកម្រិតកូឡេស្តេរ៉ុលដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ឆ្នាំនេះ គេបារម្ភខ្លាំងចំពោះលោក ត្រាំ ក្រោយពេលជួបប្រទះការប៉ុនប៉ងធ្វើឃាតចំនួន២លើក ដោយគេសង្ស័យថាតើ បេក្ខជនឈរឈ្មោះខាងគណបក្សសាធារណរដ្ឋរូបនេះ អាចមានស្ថានភាពផ្លូវចិត្តនឹងនរដែរឬក៏អត់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ការសិក្សា៖ គោលនយោបាយរបស់ ត្រាំ អាចបង្កើនបំណុលរដ្ឋទ្វេដង ធៀបនឹងគោលនយោបាយរបស់ហារីស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


