ព័ត៌មានអន្ដរជាតិ
ព្យុះខ្លាំងមួយទៀត នឹងវាយប្រហាររដ្ឋ Florida ចុងសប្តាហ៍នេះ
មជ្ឈមណ្ឌលព្យុះជាតិអាមេរិក ហៅកាត់ NHC បានចេញសេចក្តីប្រកាសព័ត៌មានថា ប្រព័ន្ធព្យុះមួយដែលដំបូងឡើយគេគិតថា មានឥទ្ធិពលមិនខ្លាំងប៉ុន្មាន ពេលនេះស្រាប់តែវិវត្តទៅជាព្យុះត្រូពិក ហើយភ្នាក់ងារឧតុនិយមព្យាករថា នឹងវាយប្រហាររដ្ឋ Florida ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។
តាមការចុះផ្សាយរបស់សារព័ត៌មាន People នៅថ្ងៃពុធទី១៦ខែតុលាឆ្នាំ២០២៤, ព្យុះនេះមានឈ្មោះ Nadine ដែលទំនងជានឹងវាយប្រហារខ្លាំងលើរដ្ឋ Florida នៅចុងសប្តាហ៍នេះតែម្តង។
ត្បិតតែភ្លាមៗ គេមិនទាន់បញ្ជាក់ថា ព្យុះ Nadine នឹងពាំនាំមកជាមួយនូវកម្លាំងខ្យល់ខ្លាំងកម្រិតណាក៏ដោយ ប៉ុន្តែគេព្យាករថា ប្រព័ន្ធនេះកំពុងរំកិលខ្លួនពីភាគខាងលិចទៅភាគពាយ័ព្យរដ្ឋ Florida ហើយកំពុងសំដៅទៅជិតប្រជុំកោះ Leeward។
ព្យុះ Nadine នឹងវាយប្រហាររដ្ឋ Florida បន្ទាប់ពីរដ្ឋនេះ មិនទាន់ធូរស្រាលបានស្រួលបួលផង ពីឥទ្ធិពលព្យុះចំនួន២ផ្ទួនៗគឺ Helene និង Milton។
សូមបញ្ជាក់ថា ក្នុងខែតុលានេះ ព្យុះសង្ឃរា Milton បានវាយប្រហាររដ្ឋ Florida ក្នុងនាមជាព្យុះសង្ឃរាកម្រិតទី៣ ជាមួយកម្លាំងខ្យល់បក់រហូតដល់១៩៣គីឡូម៉ែត្រក្នុងមួយម៉ោង ហើយបណ្តាលឲ្យមានទឹកជំនន់ធ្ងន់ធ្ងរ និងកាត់ផ្ដាច់ចរន្តអគ្គិសនីនៅទូទាំងរដ្ឋ។
ព្យុះនេះ ក៏សម្លាប់មនុស្សចំនួន១៧នាក់នៅរដ្ឋ Florida ផងដែរ ព្រមទាំងបង្កការខូចខាតយ៉ាងដំណុំដល់ផ្ទះសម្បែងនិងសំណង់ហេដ្ឋារចនាសម្ព័ន្ធនានា។
ដោយឡែក កាលពីខែកញ្ញា រដ្ឋដដែលនេះ ក៏ជួបព្យុះមួយទៀតដែរ ដោយនោះជាព្យុះកម្រិតទី៤ឈ្មោះថា Helene មានកម្លាំងខ្យល់២២៥គីឡូម៉ែត្រក្នុងមួយម៉ោង សម្លាប់មនុស្សចំនួន២២៧នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ព្យុះខ្លាំងមួយទៀត នឹងវាយប្រហាររដ្ឋ Florida ចុងសប្តាហ៍នេះ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


