ព័ត៌មានអន្ដរជាតិ
ស្លាប់២៧នាក់ របួសច្រើននាក់រថយន្តក្រុងដឹកសិស្សធ្លាក់ជ្រោះ នៅឥណ្ឌូណេស៊ី
នៅថ្ងៃព្រហស្បតិ៍នេះ ប៉ូលិស និងអ្នកជួយសង្គ្រោះបាននិយាយថា រថយន្តទេសចរណ៍មួយគ្រឿងបានធ្លាក់ជ្រោះនៅកោះ Java ក្នុងប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីហ្វ្រាំងជាប់គាំងលែងដំណើរការ ដោយបានសម្លាប់មនុស្សហោចណាស់ ២៧នាក់ និងរបួស៣៩នាក់។
អធិការប៉ូលិសក្នុងតំបន់លោក Eko Prasetyo Robbyanto បានឲ្យដឹងថា រថយន្តក្រុងបានដឹកសិស្ស គ្រូបង្រៀន និងអាណាព្យាបាល របស់វិទ្យាល័យឥស្លាមមួយពីទីប្រជុំជន Subang របស់ខេត្ត West Java ដែលគ្រោះថ្នាក់នេះបានកើតឡើងនៅល្ងាចថ្ងៃពុធនៅលើផ្លូវកោង។
លោកថា រថយន្តក្រុងបានវិលត្រឡប់ទៅ Subang វិញ ចេញពីទីកន្លែងសក្ការៈបូជាមួយនៅក្នុងស្រុង Tasikmalaya ដែលនៅទីនោះហើយបានធ្លាក់ចូលទៅក្នុងជ្រោះដែលមានជម្រៅ២០ម៉ែត្រ បន្ទាប់ពីតៃកុងបាត់បង់ម្ចាស់ការ។
លោក Robbyanto ថា ប៉ូលិសបានកំពុងស៊ើបអង្កេតរកមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ ប៉ុន្តែអ្នកនៅរស់បាននិយាយថា ហ្វ្រាំងរថយន្តដូចជាជាប់គាំងមិនដំណើរការ។
ប្រធានទីភ្នាក់ងារស្វែងរក និងសង្គ្រោះ Bandung លោក Deden Ridwansah បាននិយាយថា សាកសព២៧នាក់ និងអ្នករបួស៣៩នាក់ត្រូវបានយកទៅកាន់មន្ទីរពេទ្យមួយ និងមណ្ឌលសុខភាពមួយនៅជិតនោះ រាប់ទាំងសពក្មេងប្រុសម្នាក់ត្រូវបានជាប់ក្រោមរថយន្តក្រឡាប់ និងបានទាញចេញនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


