ព័ត៌មានអន្ដរជាតិ
ចិន ធ្វើសមយុទ្ធបាញ់គ្រាប់ពិត ក្បែរកោះតៃវ៉ាន់ ក្រោយនាវាចម្បាំងអាមេរិក និងកាណាដា ឆ្លងកាត់ផ្លូវទឹកមានជម្លោះ
តាមសេចក្តីរាយការណ៍របស់ New York Times, នៅថ្ងៃអង្គារទី២២ខែតុលាឆ្នាំ២០២៤ ប្រទេសចិនបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅច្រកសមុទ្រតៃវ៉ាន់ ដើម្បីបង្ហាញសាច់ដុំយោធា ដែលរឿងនេះកើតឡើងត្រឹមពីរថ្ងៃប៉ុណ្ណោះ ក្រោយនាវាចម្បាំងអាមេរិកនិងកាណាដា ធ្វើដំណើរឆ្លងកាត់ផ្លូវទឹកដែលមានជម្លោះ បន្ទាប់ពីទីក្រុងប៉េកាំងធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំកាលពីសប្តាហ៍មុន។

សមយុទ្ធបាញ់គ្រាប់ពិតនេះ ធ្វើឡើងចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង១រសៀល ក្នុងដែនទឹកក្បែរកោះ Niushan នៃខេត្ត Fujian ដែលស្ថិតនៅចម្ងាយត្រឹម១៦៥គីឡូម៉ែត្រប៉ុណ្ណោះពីទីក្រុង តៃប៉ិ។
ជាការឆ្លើយតបនឹងសមយុទ្ធនេះ ក្រសួងការពារជាតិតៃវ៉ាន់ ចេញសេចក្តីប្រកាសថា ខ្លួនកំពុងតាមដានយ៉ាងដិតដល់នូវសកម្មភាពនិងចេតនាយោធារបស់ប្រទេសចិន។ សមយុទ្ធនេះ អាចជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ទីក្រុងប៉េកាំង ដើម្បីបំភិតបំភ័យនិងរុញស្ថានការណ៍នៅច្រកសមុទ្រតៃវ៉ាន់ឲ្យកាន់តែឡើងកម្តៅ។
ស្របពេលជាមួយគ្នានោះដែរ នាយករដ្ឋមន្ត្រីតៃវ៉ាន់លោក Cho Jung-tai បានហៅសមយុទ្ធនេះថាជា «ការគំរាមកំហែងដែលបំផ្លាញសន្តិភាពនិងស្ថិរភាពក្នុងតំបន់»។

កាលពីចុងសប្តាហ៍មុន នាវាពិឃាដសហរដ្ឋអាមេរិក និងនាវាចម្បាំងកាណាដា បានទៅដល់ច្រកសមុទ្រតៃវ៉ាន់ព្រមគ្នាតែម្តង ដែលគេជឿថាជាការឆ្លើយតបទៅសមយុទ្ធចិនមុននោះ។
កងនាវាចរលេខ៧របស់កងទ័ពជើងទឹកអាមេរិក បានប្រកាសកាលពីថ្ងៃចន្ទថា នាវាពិឃាដ USS Higgins និងនាវាចម្បាំងកាណាដា HMCS Vancouver បានធ្វើការឆ្លងកាត់ «តាមទម្លាប់» កាលពីថ្ងៃទី២០ខែតុលា «លើផ្លូវទឹកដែលសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរលើសមុទ្រត្រូវបានអនុវត្តស្របតាមច្បាប់អន្តរជាតិ»។
កងនាវាចរខាងលើបន្ថែមថា វាបង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក និងកាណាដា ក្នុងការលើកកម្ពស់សេរីភាពនៃការធ្វើនាវាចរណ៍សម្រាប់ប្រទេសទាំងអស់នៅលើពិភពលោក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ នាវាចម្បាំងអាមេរិក និងកាណាដា ទៅដល់ច្រកសមុទ្រតៃវ៉ាន់ ក្រោយចិនធ្វើសមយុទ្ធ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


