ព័ត៌មានអន្ដរជាតិ
តើមេដឹកនាំសំខាន់ណាខ្លះចូលរួមប្រជុំ BRICS ដែលរុស្ស៊ីប្រឹងស្តារមុខមាត់លើវិស័យការទូត?
ប្រមុខដឹកនាំប្រទេសសំខាន់ៗដូចជា អ៊ីរ៉ង់ តួកគី ចិន ប៉ាឡេស្ទីន ដែលជាគូប្រជែងសំខាន់ៗប្រឆាំងលោកខាងលិចដឹកនាំដោយសហរដ្ឋអាមេរិក និងអឺរ៉ុបខាងលិច មានអង់គេ្លស បារាំង អាល្លឺម៉ង់ជាដើម នឹងបង្ហាញវត្តមាននៅក្នុងកិច្ចប្រជុំកំពូល BRICS នៅឯប្រទេសរុស្ស៊ី ដឹកនាំដោយលោកវ្ល៉ាឌីមៀ ពូទីន។

នៅក្នុងកិច្ចប្រជុំកំពូលក្នុងពេលដែលពិភពលោកកំពុងតែតានតឹងនេះ លោក ពូទីន គ្រោងនឹងជួបពិភាក្សាទ្វេភាគីជាមួយមេដឹកនាំសំខាន់ៗមួយចំនួន រួមមាននាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ប្រធានាធិបតីចិន លោក Xi Jinping ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan ប្រធានាធិបតីអ៊ីរ៉ង់ លោក Masud Pezeshkian និងមេដឹកនាំប៉ាឡេស្ទីនលោក Mahmud Abbas។
កិច្ចប្រជុំកំពូល BRICS នៅឆ្នាំនេះ បានធ្វើឲ្យប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន រីកមុខរីកមាត់មិនស្ទើរទេ ដោយសារតែមានប្រទេសច្រើនត្រូវបានអញ្ជើញឱ្យទៅចូលរួម ហើយជាពិសេសបំផុតនោះគឺការទទួលយកការអញ្ជើញរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres។
លោក Antonio Guterres ដែលខកខានចូលរួមកិច្ចប្រជុំសន្តិភាពអ៊ុយក្រែនកាលពីខែមិថុនាឆ្នាំនេះ ដែលប្រទេសស្វីសជាអ្នកធ្វើម្ចាស់ផ្ទះ។ ការសម្រេចចិត្តរបស់ លោក Guterres បានធ្វើឲ្យប្រទេសអ៊ុយក្រែនសម្តែងការខកចិត្តយ៉ាងខ្លាំង។
កិច្ចប្រជុំកំពូល BRICS ដែលជាបណ្តុំប្រទេសកំពុងអភិវឌ្ឍន៍នេះ បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ីក្នុងការរក្សា និងពង្រឹងទំនាក់ទំនងជាមួយប្រទេសមានឥទ្ធិពល និងមេដឹកនាំនៅក្រៅតំបន់លោកខាងលិច។
រុស្ស៊ីបានព្យាយាមប្រើប្រាស់កិច្ចប្រជុំកំពូល BRICS ជាវេទិកាយុទ្ធសាស្ត្រដើម្បីរុញច្រានប្រឆាំងនឹងភាពឯកោខាងការទូត ដែលលោកខាងលិចដែលមានសហរដ្ឋអាមេរិកជាគោល បានព្យាយមដាក់តាំងពីរុស្ស៊ីសម្រេចលើកទ័ពចូលឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី២៤ខែកុម្ភៈ២០២២។
កិច្ចប្រជុំកំពូលថ្ងៃទី ២២-២៤ខែតុលា ដែលប្រមូលផ្តុំមេដឹកនាំមកពីប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន អាហ្រ្វិកខាងត្បូង និងប្រទេសមួយចំនួនទៀត ត្រូវបានក្រុងមូស្គូមើលឃើញថាជាឱកាសមួយដើម្បីបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់បស្ចិមលោកបានបារាជ័យ ដើម្បីដាក់ឱ្យរុស្ស៊ីនៅឯកោជុំវិញការវាយលុកយោធារបស់ខ្លួននៅក្នុងអ៊ុយក្រែន៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


