Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក និង​អ៊ីស្រាអែល ត្រៀម​ចរចា​គ្នា​ជា​ថ្មី​ក្នុង​ប្រទេស​កាតា ជុំវិញ​សង្គ្រាម​នៅ​ហ្គាហ្សា

បានផុស

នៅ

នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ក្រុម​អ្នក​សម្រប​សម្រួល​សហរដ្ឋ​អាមេរិក និង​​អ៊ីស្រាអែល នឹង​ជួប​ពិភាក្សា​គ្នា​​នៅ​ក្នុង​រដ្ឋធានីដូហា ប្រទេស​កាតា ពាក់ព័ន្ធ​នឹង​បទ​ឈប់​បាញ់​នៅ​​តំបន់​ហ្គាហ្សា ព្រម​ទាំង​ការ​ដោះលែង​ចំណាប់ខ្មាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
តំបន់​ហ្គាហ្សា (រូបភាព៖ AP)

លោក David Barnea ប្រធាន​​​ភ្នាក់ងារ​​ចារកម្ម​ Mossad របស់​អ៊ីស្រាអែល នឹង​​ធ្វើ​ដំណើរ​ទៅ​កាន់​កាតា​នា​ថ្ងៃ​​អាទិត្យ​​​សប្ដាហ៍​នេះ ហើយ​បាន​ប្រាប់​ថា កិច្ច​​ពិភាក្សា​នឹង​មាន​ការ​ចូលរួម​ពី​​លោក​នាយករដ្ឋមន្ត្រី​ Benjamin Netanyahu និង​​ប្រធាន​ CIA លោក William Burns។

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ាក្នុងសប្តាហ៍នេះ ដោយសង្ឃឹមថានឹងធ្វើឲ្យកិច្ចចរចាដំណើរការ​ឡើងវិញ បន្ទាប់ពីការស្លាប់របស់មេដឹកនាំក្រុមហាម៉ាសលោក Yahya Sinwar ដែលទីក្រុងវ៉ាស៊ីនតោននិយាយថាជាឧបសគ្គចម្បងនៃកិច្ចព្រមព្រៀង​បទ​ឈប់​បាញ់។

លោក Blinken បានប្រាប់ថា៖ «យើងបាននិយាយអំពីជម្រើសដើម្បីទាញយកប្រយោជន៍ពីពេលនេះ និងជំហានបន្ទាប់ដើម្បីជំរុញដំណើរការទៅមុខ។ ខ្ញុំរំពឹងថាអ្នកចរចារបស់យើងនឹងជួបប្រជុំគ្នានៅប៉ុន្មានថ្ងៃខាងមុខនេះ»។

លោក Blinken បាននិយាយ​​ថា វត្តមាន​របស់​ក្រុម​ហាម៉ាស​នៅ​ក្នុង​កិច្ច​ចរចា​នេះ​មិន​ទាន់​ត្រូវ​បាន​បញ្ជាក់​នៅ​ឡើយ​ទេ ប៉ុន្តែ​លោក​បាន​ជំរុញ​ឲ្យ​ក្រុម​សកម្ម​ប្រយុទ្ធ​នេះ​​គួរតែ​ចូលរួម៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម