ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ប្រាប់ប្រទេសទីបីថា ខ្លួននឹងមិនវាយប្រហារតបអ៊ីស្រាអែលទេ
ភាគីប្រទេសទីបីដែលទំនងជាអ្នកសម្របសម្រួលទប់ស្កាត់ការកើនឡើងការប្រឈមសង្គ្រាមអ៊ីរ៉ង់និងអ៊ីស្រាអែល បានអះអាងថា អ៊ីរ៉ង់នឹងមិនសងសឹកក្នុងការឆ្លើយតបទៅនឹងការវាយប្រហាររបស់របស់អ៊ីស្រាអែលដែលបានធ្វើឡើងនៅថ្ងៃសៅរ៍នេះ ដោយប្រើយន្តហោះ១០០គ្រឿង លើមូលដ្ឋានទ័ពនិងរោងចក្រផលិតអាវុធអឺរ៉ង់។
សារព័ត៌មាន Sky News Arabia បានដកស្រង់ប្រភពមិនបញ្ចេញឈ្មោះ ដោយអះអាងថា អ៊ីរ៉ង់បានប្រាប់ភាគីប្រទេសទី៣ថា ខ្លួននឹងមិនវាយប្រហារសងសឹកលើអ៊ីស្រាអែលដែលវាយប្រហារខ្លួននៅព្រឹកថ្ងៃសៅរ៍ឡើយ។
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយមុននេះថា ខ្លួនកំពុងធ្វើការវាយប្រហារដោយការវះកាត់លើគោលដៅយោធាក្នុងប្រទេសអ៊ីរ៉ង់ «ជាការឆ្លើយតបទៅនឹងការវាយប្រហារជាបន្តបន្ទាប់ជាច្រើនខែរបសអ៊ីរ៉ង់ជាពិសេសការវាយប្រហារកាលថ្ងៃទី១ខែតុលាដែលអ៊ីរ៉ង់ធ្វើឡើងក្រោយអ៊ីស្រាអែលសម្លាប់មេដឹកនាំហេសបូឡាក្នុងប្រទេសលីបង់។
ការវាយប្រហាររបស់យោធាអ៊ីស្រាអែលដោយប្រើប្រាស់យន្តហោះ១០០គ្រឿង រួមទាំងយន្តហោះចម្បាំងដ៏ទំនើបផងនោះ មានចម្ងាយជាង២០០០គីឡូម៉ែត្រ បានសំដៅលើមូលដ្ឋានទ័ពនិងរោងចក្រផលិតអាវុធ និងយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ ប៉ុន្តែយោធាអ៊ីរ៉ង់បាននិយាយថា ទីតាំងមួយចំនួនរបស់ខ្លួននៅក្នុងខេត្ត Tehran, Khuzestan និង Ilam ត្រូវបានរងការវាយប្រហារពិតមែន ប៉ុន្តែអ៊ីស្រាអែលបានត្រឹមតែអាចបង្កការខូចខាតបានតិចតួចប៉ុណ្ណោះ ខណៈដែលប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសនេះបានបង្វែរផលប៉ះពាល់ចម្បង។
នៅល្ងាចថ្ងៃទី១ខែតុលា អ៊ីរ៉ង់បានបើកការវាយប្រហារដោយកាំជ្រួចទ្រង់ទ្រាយធំទៅលើអ៊ីស្រាអែល ដែលជាការឆ្លើយតបចំពោះការសម្លាប់មេដឹកនាំសំខាន់ៗរបស់ក្រុមហាម៉ាស់ ហេសបូឡា និងកងឆ្មាំបដិវត្តន៍អ៊ីស្លាម។ ទីក្រុងតេអេរ៉ង់បានអះអាងថា ៩០ភាគរយនៃកាំជ្រួចបានវាយប្រហារគោលដៅរបស់ពួកគេ ខណៈអ៊ីស្រាអែលបាននិយាយថា អ៊ីរ៉ង់បានបាញ់មីស៊ីលត្រឹមតែ ១៨០គ្រាប់ប៉ុណ្ណោះ ហើយភាគច្រើននៃពួកគេត្រូវបានស្ទាក់ចាប់។
អគ្គសេនាធិការអ៊ីស្រាអែលបានប្តេជ្ញាថានឹង «ជ្រើសរើសពេលវេលាត្រឹមត្រូវ» ដើម្បីធ្វើឱ្យអ៊ីរ៉ង់ភ្ញាក់ផ្អើលជាមួយនឹងការវាយប្រហារបក ខណៈដែលមេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei បានព្រមានថា ការវាយប្រហារលើអ៊ីស្រាអែលនឹងត្រូវបានពង្រីកតែប៉ុណ្ណោះ។
អ៊ីរ៉ង់បានរឹតចំណងទាក់ទងយ៉ាងស្អិតរមួតជាមួយ រុស្ស៊ីក្នុងអំឡុងពេលសង្គ្រាមនៅអ៊ុយក្រែន ហើយអ៊ីរ៉ង់ក៏នឹងអាចស្រាក់ដៃគ្នាជាមួយរុស្ស៊ីដើម្បីប្រឆាំងសហរដ្ឋអាមេរិកដែលជាអ្នកគាំទ្រអ៊ីស្រាអែលលើគ្រប់មធ្យោបាយសង្គ្រាម៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


