ព័ត៌មានអន្ដរជាតិ
ស្លាប់និងរបួសរាប់សិបនាក់ក្នុងគ្រោះថ្នាក់រថយន្តបុកគ្នានៅអ៊ីស្រាអែល ចំពេលភាពតានតឹង
បុរសម្នាក់បានស្លាប់ និងយ៉ាងហោចណាស់មនុស្ស៣០នាក់ទៀតបានរងរបួស បន្ទាប់ពីរថយន្តមួយគ្រឿងបើកបុកចំណតរថយន្តក្រុងក្បែរមូលដ្ឋានយោធាអ៊ីស្រាអែល ភាគខាងជើងទីក្រុង Tel Aviv ខណៈអាជ្ញាធរកំពុងស៊ើបអង្កេតថា ជាការវាយប្រហារភេរវកម្មឬយ៉ាងណា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២៨ខែតុលានេះ។

សេវាសង្គ្រោះបន្ទាន់ Magen David Adom (MDA) របស់អ៊ីស្រាអែល បានឲ្យដឹងថា ឡានដឹកទំនិញមួយបានបុកមនុស្សរាប់សិបនាក់ដែលបានចុះពីចំណតឡានក្រុង ក្នុងនោះអ្នករបួស៨នាក់ត្រូវបានជាប់នៅក្រោមឡាន។ អ្នករងរបួសជាច្រើននាក់ត្រូវបានគេរាយការណ៍ថាជាអ្នកចូលនិវត្តន៍និងកំពុងធ្វើដំណើរទៅកាន់សារមន្ទីរក្បែរនោះ។
អ្នកបើកបររថយន្តដឹកទំនិញមានឈ្មោះ Rami Natur ជាជនជាតិអារ៉ាប់ មកពីទីក្រុង Qalansawe ភាគកណ្តាលប្រទេសអ៊ីស្រាអែល ត្រូវបានជនស៊ីវិលម្នាក់បាញ់សម្លាប់នៅកន្លែងកើតហេតុ។ វាមើលទៅដូចជាឧបទ្ទវហេតុដំបូង ប៉ុន្តែបន្ទាប់ពីមានការបាញ់ប្រហារ វាហាក់ដូចជាការវាយប្រហារភេរវកម្ម នេះបើតាមសម្ដីសាក្សីដែលនៅកន្លែងកើតហេតុ។ ចំណែករដ្ឋមន្ត្រីសន្តិសុខជាតិស្តាំនិយមលោក Itamar Ben-Gvir ដែលជាប្រធានប៉ូលិសបានអំពាវនាវឱ្យក្រុមគ្រួសាររបស់ជនជាប់សង្ស័យនិរទេសចេញពីប្រទេសអ៊ីស្រាអែល។

គួរបញ្ជាក់ថាអ៊ីស្រាអែលកំពុងប្រយុទ្ធនឹងសត្រូវរបស់ខ្លួនរួចហើយនៅតាមរណសិរ្សជាច្រើននៅហ្គាហ្សា និងលីបង់។ ការវាយប្រហារលើកនេះ បង្កឲ្យមានហារចោទជាសំណួរផ្សេងគ្នាថា៖ «ធ្វើដូចម្តេចដើម្បីរក្សាប្រជាជនរបស់ខ្លួនឱ្យមានសុវត្ថិភាពពីអ្នកវាយប្រហារនៅក្នុងអ៊ីស្រាអែល ខណៈដែលភេវរករប្រើប្រាស់យានជំនិះជាអាវុធ?»៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


