ព័ត៌មានអន្ដរជាតិ
ប្រទេសថៃ ចូលដល់រដូវរងាហើយ ខណៈអាកាសធាតុនឹងត្រជាក់ជាងរាល់ឆ្នាំ
នៅថ្ងៃអង្គារទី២៩ខែតុលាឆ្នាំ២០២៤ ប្រទេសថៃ បានចូលដល់រដូវរងាហើយ ខណៈបើយោងតាមនាយកដ្ឋានឧតុនិយម រដូវរងានឹងអូសបន្លាយពេល៤ខែ ពោលគឺនឹងដល់ខែកុម្ភៈ។

តាមការចុះផ្សាយរបស់ Bangkok Post, រដូវរងានៅប្រទេសថៃ បានចាប់ផ្តើមក្រោយការមកដល់នៃប្រព័ន្ធសម្ពាធខ្ពស់ ពីប្រទេសចិន ដូចនេះអាកាសធាតុនឹងចុះត្រជាក់ ដូចជានៅភាគឦសាននិងភាគខាងជើង សីតុណ្ហភាពធ្លាក់ចុះទាបជាងធម្មតាពី២ទៅ៤អង្សាសេ ចំណែកទំនាបកណ្តាលនិងភាគខាងត្បូង សីតុណ្ហភាពធ្លាក់ចុះទាបជាងធម្មតាពី១ទៅ៣អង្សាសេ។
ស្របពេលជាមួយគ្នានោះ ការិយាល័យអាកាសធាតុ ក៏ចេញសេចក្តីប្រកាសផងដែរថា រដូវរងាឆ្នាំនេះអាចអូសបន្លាយពេលយូរជាងរាល់ឆ្នាំ ហើយក៏ត្រជាក់ជាងរាល់ឆ្នាំដែរ។
ក្រៅពីចុះត្រជាក់ហើយនោះ ប្រទេសថៃព្យាករថា ក៏នឹងមានភ្លៀងនិងខ្យល់បក់ខ្លាំងផងដែរ ជាពិសេសភ្លៀងតែម្តង ដែលនឹងធ្លាក់ខ្លាំងនៅតាមបណ្តាខេត្តជាប់ឈូងសមុទ្រ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ុយក្រែន ប្រឈមមុខនឹង “រដូវរងាអាក្រក់បំផុត” ក្នុងប្រវត្តិសាស្ត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


