ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ប្រឈមមុខនឹង “រដូវរងាអាក្រក់បំផុត” ក្នុងប្រវត្តិសាស្ត្រ (មានវីដេអូ)
លោក Yuri Vitrenko ប្រធានក្រុមហ៊ុនថាមពលយក្ស Naftogaz របស់រដ្ឋអ៊ុយក្រែន បាននិយាយថា ប្រទេសអ៊ុយក្រែន កំពុងប្រឈមមុខនឹងរដូវរងាដ៏អាក្រក់បំផុតមិនធ្លាប់មានទាល់តែសោះ ដោយផលប៉ះពាល់គឺបណ្តាលមកពីការដាច់ចរន្តអគ្គិសនីជាបន្តបន្ទាប់។

នៅក្នុងបទសម្ភាសន៍ជាមួយកាសែតអាល្លឺម៉ង់ Handelsblatt ដែលចេញផ្សាយកាលពីថ្ងៃចន្ទទី២៤ខែតុលា លោក Vitrenko បានអះអាងថា ប្រហែល ៤០% នៃរោងចក្រផលិតថាមពល ត្រូវបានបំផ្លាញ ដោយការវាយប្រហារតាមអាកាសរបស់រុស្ស៊ីនាពេលថ្មីៗនេះ។

លោក Vitrenko បានបញ្ជាក់ថា “វានឹងក្លាយជារដូវរងាដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្ររបស់យើង។ យើងរំពឹងថា នឹងមានការដាច់ចរន្តអគ្គិសនីឥតឈប់ឈរ និងមានបញ្ហាជាមួយកម្តៅ”។ លោកបន្ថែមថា ទីក្រុងមូស្គូ ក៏បានវាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេងផងដែរ។
យោងតាមប្រធានក្រុមហ៊ុន Naftogaz រូបនេះ, អ៊ុយក្រែនកំពុងត្រៀមខ្លួន សម្រាប់ការដាច់ភ្លើងក្នុងរដូវរងា។ វាមិនអាចទៅរួចទេក្នុងការទប់ស្កាត់បញ្ហានេះបាន ១០០% ហើយប្រទេសនេះ ត្រូវការជំនួយពីអ្នកគាំទ្ររបស់ខ្លួន។

នៅក្នុងបទសម្ភាសន៍ជាមួយកាសែត The Guardian កាលពីចុងខែសីហា ពោលគឺយូរគួរសមមុនពេលរុស្ស៊ីចាប់ផ្តើមការវាយលុករបស់ខ្លួនលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន, លោក Vitrenko បានទទួលស្គាល់ថា បើគ្មានជំនួយហិរញ្ញវត្ថុពីលោកខាងលិចទេនោះ អ៊ុយក្រែននឹងខ្វះឧស្ម័ន ហើយជាលទ្ធផលអាចនឹងធ្វើឲ្យប្រព័ន្ធថាមពលរបស់ខ្លួនធ្លាក់ចុះ។
កាលពីខែកញ្ញា លោកបានជំរុញឲ្យប្រជាជនអ៊ុយក្រែន ស្តុកទុកភួយ និងសម្លៀកបំពាក់កក់ក្តៅ ដោយកត់សម្គាល់ថា សីតុណ្ហភាពរដូវរងាឆ្នាំនេះនឹងទាបជាងសីតុណ្ហភាពស្តង់ដារ ៤អង្សាសេ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ី ព្រមាន អាមេរិក និងអង់គ្លេស អំពីផែនការប្រើ “គ្រាប់បែកកខ្វក់” របស់ អ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


