Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេសនិងវែល​បណ្តេញ​ប៉ូលិស​៦០០នាក់ចេញពីការងារដោយសារការប្រព្រឹត្តខុស

បានផុស

នៅ

មន្ត្រីប៉ូលិសជាច្រើននាក់ត្រូវបានបណ្តេញចេញពីតួនាទី​​​ឬ​ក្របខ័ណ្ឌ​​ការងារ​នៅក្នុងប្រទេសអង់គ្លេស និងវែល ចំពេលមានកិច្ច​ខិតខំប្រឹងប្រែងដើម្បីស្ដារជំនឿ​ទុកចិត្ត​​ពីសាធារណៈជនក្នុង​សេវាកម្ម​របស់​ប៉ូលិស បន្ទាប់ពីមានរឿងអាស្រូវជាបន្តបន្ទាប់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី០៥ខែវិច្ឆិកានេះ។

(រូបភាព៖ PA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីប៉ូលិសចំនួន៥៩៣នាក់ត្រូវបានបណ្តេញចេញ និងហាមប្រាមមិនឱ្យចូល​ធ្វើការវិញក្នុងឆ្នាំនេះ រហូតដល់ថ្ងៃទី៣១ខែមីនាឆ្នាំក្រោយ។ បើយោងតាមតួលេខដែលចេញផ្សាយដោយអង្គភាពប៉ូលិសបានបង្ហាញនៅថ្ងៃអង្គារនេះ។ តួរលេខដែលគ្រប​ដណ្តប់​លើកងកម្លាំងប៉ូលិសចំនួន ៤៣​កន្លែងនៅក្នុងប្រទេសអង់គ្លេសនិងដែន​ដី​អធិបតេយ្យ​វែល ដែលបាន​កត់​សម្គាល់​ការកើនឡើងច្រើនជាង​៥០​ភាគរយធៀបនឹងឆ្នាំមុន។

ការបណ្តេញចេញរួមមានមន្ត្រីចំនួន​៧៤​នាក់ដែលត្រូវបានបណ្តេញចេញពីការងារសម្រាប់បទល្មើសផ្លូវភេទ និងអាកប្បកិរិយាមិនសមរម្យ និង ១៨ នាក់ដែលត្រូវបានបណ្តេញចេញពីបទកាន់កាប់សម្ភារៈកេងប្រវ័ញ្ចលើកុមារ។​ មូលហេតុទូទៅបំផុតនៃការបណ្តេញចេញគឺ ភាពមិនស្មោះត្រង់ និងអាកប្បកិរិយារើសអើង ដែលស្មើនឹង ១២៥ ករណី និង ៧១ ករណីរបស់មន្រ្តីប៉ូលិសម្នាក់ៗរៀងខ្លួន។

គួរបញ្ជាក់ថា​ការកើនឡើងនៃការបណ្តេញចេញកើតឡើងនៅពេលដែលមេប៉ូលិសនៅចក្រភពអង់គ្លេសព្យាយាមទទួលបានទំនុកចិត្តជាសាធារណៈឡើងវិញបន្ទាប់ពីការចាប់ពង្រត់ និងសម្លាប់នាយកប្រតិបត្តិផ្នែកទីផ្សារអាយុ ៣៣ ឆ្នាំឈ្មោះ Sarah Everard ដោយលោក Wayne Couzens ដែលជាមន្ត្រីប៉ូលិសបម្រើការនៅទីក្រុងឡុងដ៍។

កាលពីឆ្នាំមុន ក៏មានមន្ត្រីប៉ូលិសម្នាក់ទៀតគឺ David Carrick ត្រូវបានកាត់ទោសឱ្យជាប់គុកយ៉ាងតិច​៣០ឆ្នាំ​ពីបទប្រព្រឹត្តអំពើរំលោភសេពសន្ថវៈ និងបទល្មើសផ្លូវភេទលើស្ត្រីចំនួន១២ នាក់។

ជំនួយការប្រធានសន្តិសុខលោក Tom Harding ដែលជានាយកស្តង់ដារប្រតិបត្តិការនៅអង្គភាពប៉ូលិសបាននិយាយថាការប្រព្រឹត្តរបស់មន្រ្តីដែលត្រូវបានបណ្តេញចេញគឺ «ខកចិត្តយ៉ាងខ្លាំង» ។ លោក Harding បាននិយាយថា «ទោះជាយ៉ាងណាក៏ដោយ តួលេខទាំងនេះបង្ហាញថា យើងមាននីតិវិធីដ៏មានប្រសិទ្ធភាព និងរឹងមាំនៅក្នុងកន្លែងដើម្បីកំណត់អត្តសញ្ញាណ និងដោះស្រាយជាមួយមន្រ្តីទាំងនេះបានយ៉ាងឆាប់រហ័ស និងដើម្បីការពារពួកគេពីការកាន់កាប់តួនាទីនាពេលអនាគតនៅក្នុងជួរប៉ូលិស ហើយតួលេខទាំងនេះបង្ហាញថា គ្មានកន្លែងណាត្រូវលាក់បាំងសម្រាប់អ្នកដែលមិនបំពេញតាមស្តង់ដារខ្ពស់ដែលបានកំណត់នៅទូទាំងកងកម្លាំងប៉ូលិសរបស់យើងនោះទេ»៕

(រូបភាព៖ PA)

អត្ថបទ៖ ប៊ុ​ន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម