ព័ត៌មានអន្ដរជាតិ
មេដឹកនាំបរទេស២រូប អបអរលោក ត្រាំ មុនគេ ក្រោយជាប់ឆ្នោត
ប្រធានាធិបតីអែលសាល់វ៉ាឌ័រ លោក Nayib Bukele គឺជាមេដឹកនាំបរទេសដំបូងគេ ដែលផ្ញើសារអបអរសាទរលោក ដូណាល់ ត្រាំ ក្នុងឱកាសអ្នកខាងគណបក្សសាធារណរដ្ឋរូបនេះ ជាប់ឆ្នោតក្លាយជាប្រធានាធិបតីទី៤៧របស់សហរដ្ឋអាមេរិក។

លោក Nayib Bukele បានបង្ហោះសារលើបណ្តាញសង្គម X ភ្លាមៗក្រោយលោកត្រាំប្រកាសជ័យជម្នះនៅថ្ងៃពុធទី៦ខែវិច្ឆិកាឆ្នាំ២០២៤ ថា «សូមអបអរសាទរប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ។ សូមព្រះអម្ចាស់ប្រទានពរនិងថែរក្សាអ្នក»។

ក្រោយពីលោក Bukele, មេដឹកនាំអន្តរជាតិទី២ដែលអបអរលោក ត្រាំ គឺនាយករដ្ឋមន្ត្រីហុងគ្រី Viktor Orban ដែលបង្ហោះលើ Facebook ថា «លោក ត្រាំ បានទទួលជ័យជម្នះយ៉ាងត្រចះត្រចង់»។

សូមបញ្ជាក់ថា លោក ត្រាំ បានក្លាយជាប្រធានាធិបតីអាមេរិកទី២ក្នុងប្រវត្តិសាស្រ្ត ដែលឈ្នះឆ្នោតពីរអាណត្តិប៉ុន្តែមិនជាប់គ្នា បន្ទាប់ពី Grover Cleveland ដែលឈ្នះបែបនេះដែរ ក្នុងឆ្នាំ១៨៩២។
តាមសេចក្តីរាយការណ៍របស់ Fox News នៅថ្ងៃពុធទី៦ខែវិច្ឆិកាឆ្នាំ២០២៤, គិតត្រឹមម៉ោង២រសៀល (ម៉ោងនៅកម្ពុជា) លោក ត្រាំ ទទួលបានអង្គបោះឆ្នោតចំនួន២៧៧ ពោលគឺលើសចំនួន២៧០ដែលត្រូវការ ខណៈលោកស្រី កាម៉ាឡា ហារីស នៅខាងគណបក្សប្រជាធិបតេយ្យ រកបានត្រឹម២២៦ប៉ុណ្ណោះ។
ពិភពលោក កំពុងរង់ចាំមើលថាតើ ការដឹកនាំរបស់លោក ត្រាំ សម្រាប់អាណត្តិទី២នេះ នឹងមានអ្វីកើតឡើងខ្លះ ហើយអាចជួយសហរដ្ឋអាមេរិកបានដល់កម្រិតណា។
គេក៏កំពុងរង់ចាំមើលផងដែរថាតើលោក ត្រាំ នឹងមានវិធីសាស្រ្តដើម្បីកាត់បន្ថយការឡើងកម្តៅនៃជម្លោះសកលលោក ជាពិសេសលោកធ្លាប់អះអាងថា នឹងបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ក្នុងរយៈពេលត្រឹម២៤ម៉ោងប៉ុណ្ណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ គឺជាប្រធានាធិបតីអាមេរិកទី២ក្នុងប្រវត្តិសាស្រ្ត ដែលឈ្នះឆ្នោតពីរអាណត្តិ ប៉ុន្តែមិនជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


