ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល អនុម័តច្បាប់ និរទេសគ្រួសារនិងសាច់ញាតិ ជនល្មើសភេរវកម្ម
ប្រទេសអ៊ីស្រាអែល បានបង្កើតរឿងចម្រូងចម្រាស់ជាថ្មីនិងបង្កការរិះគន់ខ្លាំងៗពីសំណាក់អង្គការសិទ្ធិមនុស្ស បន្ទាប់ពីរដ្ឋសភា បានអនុម័តច្បាប់មួយ ដែលនឹងអនុញ្ញាតឲ្យរដ្ឋាភិបាល និរទេសសមាជិកគ្រួសាររបស់ជនប្រព្រឹត្តបទល្មើសភេរវកម្ម ខណៈច្បាប់នេះត្រូវគេមើលឃើញថា កំណត់មុខសញ្ញាលើពលរដ្ឋអ៊ីស្រាអែល មានដើមកំណើតប៉ាឡេស្ទីន។

ច្បាប់នេះ ត្រូវបានអនុម័តជាមួយសំឡេង ៦១ទល់៤១ ប៉ុន្តែក្រុមអ្នកជំនាញ ជឿថា តុលាការអ៊ីស្រាអែល ប្រហែលមិនព្រមលើដំណើរការនេះឡើយ។
តាមការចុះផ្សាយរបស់ BBC នៅថ្ងៃសុក្រទី៨ខែវិច្ឆិកា, ច្បាប់ដែលស្នើឡើងដោយគណបក្ស Likud របស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានចែងថា ឪពុកម្តាយ កូនៗ ឬបងប្អូនបង្កើត ដែលដឹងមុនថាសមាជិកគ្រួសាររបស់ពួកគេមានគម្រោងរៀបចំការវាយប្រហារ ហើយមិនព្រមរាយការណ៍ទៅប៉ូលិសឬគាំទ្រទង្វើបែបនេះនោះ ពួកគេនឹងប្រឈមការនិរទេសពី៧ទៅ២០ឆ្នាំ។
លើសពីនេះ សាច់ញាតិអ្នកដែលសរសើរ អាណិតឬលើកទឹកចិត្តចំពោះអំពើភេរវកម្ម ឬអង្គការភេរវកម្ម ក៏អាចត្រូវនិរទេសដូចគ្នា។

ក្រសួងមហាផ្ទៃ ជាអ្នកទទួលបន្ទុកការនិរទេសនេះ ហើយអ្នកទាំងនោះ ត្រូវបានគេគិតថានឹងនិរទេសទៅកាន់តំបន់ហ្គាហ្សា ឬទីតាំងដែលគេកំណត់។
ទោះបីជាយ៉ាងណាក៏ដោយ លោក Eran Shamir-Borer អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានប្រជាធិបតេយ្យអ៊ីស្រាអែល និងជាអតីតអ្នកជំនាញច្បាប់អន្តរជាតិសម្រាប់យោធាអ៊ីស្រាអែល បានប្រាប់ទៅសារព័ត៌មាន AP ថា «ការនិរទេសពលរដ្ឋអ៊ីស្រាអែល អាចត្រូវគេមើលឃើញថា មិនត្រឹមតែជាការរំលោភលើសិទ្ធិរដ្ឋធម្មនុញ្ញនៅក្រោមច្បាប់អ៊ីស្រាអែលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការរំលោភសិទ្ធិមនុស្សក្រោមច្បាប់អន្តរជាតិផងដែរ»។
សូមបញ្ជាក់ថា ប្រជាជនប៉ាឡេស្ទីនរស់នៅអ៊ីស្រាអែល មានប្រហែល២០% នៃចំនួនប្រជាជនសរុបរបស់ប្រទេសនេះ។ ពួកគេមានសញ្ជាតិនិងសិទ្ធិបោះឆ្នោត ប៉ុន្តែប្រឈមមុខនឹងការរើសអើងយ៉ាងខ្លាំង។ ពួកគេជាច្រើន ក៏មានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកនៅប៉ាឡេស្ទីនផងដែរ ហើយតែងបង្ហាញក្តីអាណិតអាសូរចំពោះទឹកដីកំណើតរបស់ពួកគេជានិច្ច៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ដឹងលោក ត្រាំ ជាប់ឆ្នោតភ្លាម លោក Netanyahu ខលទៅនិយាយពីរឿងអ៊ីរ៉ង់ភ្លែត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


