ព័ត៌មានអន្ដរជាតិ
រុស្ស៊ីសម្ញែងមីស៊ីលអន្តរទ្វីបដ៏អស្ចារ្យ កម្លា ដូណាល់ ត្រាំ
គ្រាន់តែ លោក ដូណាល់ ត្រាំ ជាប់ឆ្នោតមិនបានប៉ុន្មានផង ស្រាប់តែរុស្ស៊ីសម្ញែងមីស៊ីលអន្តរទ្វីប Yars ដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ នៅទីតាំងបាញ់បង្ហោះ Kozelsk ក្នុងតំបន់ Kaluga ភាគខាងលិចប្រទេសសម្រាប់ការធ្វើសមយុទ្ធ ប៉ុន្តែទង្វើនេះក៏ត្រូវបានគេមើលឃើញថា ជាការកម្លាដល់ប្រធានាធិបតីទី៤៧របស់សហរដ្ឋអាមេរិក។

តាមការចុះផ្សាយរបស់ Daily Mail កាលពីថ្ងៃព្រហស្បតិ៍ទី៧ខែវិច្ឆិកាឆ្នាំ២០២៤, មីស៊ីល Yars នេះមានសមត្ថភាពដ៏អស្ចារ្យ ដោយអាចបំពាក់ក្បាលគ្រាប់ទម្ងន់ប្រហែល ៥០០គីឡូតោន ហោះបានចម្ងាយរហូតដល់ទៅ១២ ០៧០គីឡូម៉ែត្រ ដែលអាចវាយប្រហារសហរដ្ឋអាមេរិក និងទ្វីបអឺរ៉ុបបាន។
សមយុទ្ធចុងក្រោយនេះធ្វើឡើង បន្ទាប់ពីលោកត្រាំ ទើបជាប់ឆ្នោតអាណត្តិទី២ជាប្រធានាធិបតីអាមេរិក និងចំពេលមានភាពតានតឹងយ៉ាងខ្លាំងនៅក្នុងទំនាក់ទំនងរវាងរុស្ស៊ីនិងបណ្តាប្រទេសណាតូ ជុំវិញសង្គ្រាមនៅអ៊ុយក្រែន។
រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី Andrei Belousov បានព្រមានលោកខាងលិចថា សមយុទ្ធនេះគឺដើម្បីបង្ហាញពីកម្លាំងរបស់ទីក្រុងមូស្គូ ដែលអាចវាយប្រហារនុយក្លេអ៊ែរទ្រង់ទ្រាយធំ ឆ្លើយតបទៅនឹងការវាយប្រហារនុយក្លេអ៊ែរពីសំណាក់សត្រូវ។

យោងតាមសារព័ត៌មាន News Week, វិមានក្រឹមឡាំង មានឃ្លាំងអាវុធនុយក្លេអ៊ែរធំជាងគេលើពិភពលោក ពោលគឺខ្លាំងជាងសហរដ្ឋអាមេរិកទៅទៀត ហើយបើបូកបញ្ជូលគ្នា, ទីក្រុងមូស្គូនិងវ៉ាស៊ីនតោន គឺមានកាន់កាប់ឃ្លាំងអាវុធនុយក្លេអ៊ែរជាសកល ៩០%ទៅហើយ។
ទិន្នន័យឆ្នាំ២០២៤បង្ហាញថា រុស្ស៊ីមានក្បាលគ្រាប់នុយក្លេអ៊ែរប្រមាណ ៥ ៥៨០គ្រាប់ ខណៈអាមេរិកមានប្រហែល ៥០៤៤គ្រាប់។ បន្ទាប់មក គឺចិនមានក្បាលគ្រាប់ប្រមាណ ៥០០គ្រាប់, បារាំង ២៩០គ្រាប់ និងចក្រភពអង់គ្លេស ២២៥គ្រាប់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ីបើកចំហរបេះដូងត្រៀមចរចាជាមួយអាមេរិក ក្រោយត្រាំជាប់ឆ្នោត

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ