ព័ត៌មានអន្ដរជាតិ
វីរុសបំប្លែងខ្លួនកំពុងរាលដាលនៅកម្ពុជា អាចសម្លាប់មនុស្សសាហាវជាងកូវីដដល់ទៅទ្វេដងឯណោះ
រដ្ឋលេខាធិការ និងជាអ្ននាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឪ វណ្ណឌីន បានអំពាវនាវសារជាថ្មីម្តងទៀត ឲ្យបន្តការប្រុងប្រយ័ត្នខ្ពស់មែនទែន លើស្ថានភាពបច្ចុប្បន្ននេះ ខណៈវីរុសកូវីដ១៩ បំប្លែងខ្លួនថ្មី កំពុងតែចរាចរយ៉ាងសកម្មនៅក្នុងប្រទេសកម្ពុជា ទាំងមិនដឹងថាវានៅទីណាខ្លះនោះទេ។
លោកជំទាវបន្តថា វីរុសបំប្លែងនេះ សាហាវជាង និងខ្លាំងជាងវីរុសនាពេលមុនៗ ដែលអាចបណ្តាលឲ្យអ្នកឆ្លងស្លាប់បានគ្រប់ពេលវេលា ដែលថ្មីៗនេះ កម្ពុជាមានករណីស្លាប់ម្នាក់រួចទៅហើយ ហើយក៏នៅមានអ្នកស្ថិតក្នុងសភាពធ្ងន់ធ្ងរមួយចំនួនទៀតផងដែរ ស្របពេលក្រុមគ្រូពេទ្យកំពុងតែជួយសង្រ្គោះយ៉ាងមមាញឹកបំផុត។
យោងតាមប្រភពពីគេហទំព័រ Arab News បានចុះផ្សាយថា ការសិក្សាថ្មីមួយបានបង្ហាញថា វីរុសកូវីដ១៩បំប្លែងខ្លួនអង់គ្លេស B.1.1.7 ឬគេស្គាល់ថា 20I/501Y.V1 អាចមានគ្រោះថ្នាក់ដល់ជីវិតទ្វេដងបើប្រៀបធៀបទៅនឹងវីរុសបំប្លែងខ្លួនប្រភេទដទៃទៀត។
ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Exeter និង Bristol បាននិយាយថា វីរុសបំប្លែងខ្លួនដែលរីករាលដាលពាសពេញចក្រភពអង់គ្លេសកាលពីចុងឆ្នាំមុន មុនពេលវាយលុកទូទាំងពិភពលោក គឺមានគ្រោះថ្នាក់ដល់អាយុជីវិតពី៣០ទៅ១០០ភាគរយ។
លោក Robert Challen មកពីសកលវិទ្យាល័យ Exeter និងជាអ្នកដឹកនាំការស្រាវជ្រាវបាននិយាយថា វីរុសបំប្លែងខ្លួនអង់គ្លេស បានបង្កើនហានិភ័យនៃការស្លាប់ និងរួមជាមួយសមត្ថភាពក្នុងការរីករាលដាលយ៉ាងឆាប់រហ័សរហូតដល់ទៅទ្វេដងឯណោះ។ នេះធ្វើឲ្យវាក្លាយជាការគំរាមកំហែងមួយដែលត្រូវយកចិត្តទុកដាក់បំផុត។
ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា វីរុសនេះបាននាំឲ្យមានការស្លាប់មនុស្សចំនួន២២៧នាក់ ក្នុងសំណាកអ្នកជំងឺ៥៤,៩០៦នាក់។
ការចម្លងដ៏សាហាវរបស់វីរុសនេះ ត្រូវបានគេគិតថា បាននាំឲ្យមានករណីកើនឡើងយ៉ាងឆាប់រហ័សកាលពីខែវិច្ឆិកា ដែលជាហេតុជំរុញឲ្យអង់គ្លេសត្រូវបិទប្រទេសជាលើកទី៣។
ការសិក្សានៅក្នុងទស្សនាវដ្តីវេជ្ជសាស្រ្តអង់គ្លេសបាននិយាយថា អត្រាឆ្លងខ្ពស់របស់វីរុសបំប្លែងខ្លួនប្រភេទនេះមានន័យថា ក្រុមមនុស្សកាន់តែច្រើនដែលពីមុនត្រូវបានគេចាត់ទុកថាមានហានិភ័យទាប គឺត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ចំណែកលោក Leon Danon មកពីសកលវិទ្យាល័យ Bristol និងជាអ្នកនិពន្ធជាន់ខ្ពស់នៃការសិក្សាបាននិយាយថា “យើងបានផ្តោតការវិភាគរបស់យើង ទៅលើករណីដែលបានកើតឡើងចន្លោះខែវិច្ឆិកាឆ្នាំ២០២០ដល់ខែមករាឆ្នាំ២០២១ នៅពេលទាំងវីរុសចាស់និងវីរុសថ្មីមានវត្តមាននៅក្នុងចក្រភពអង់គ្លេស។ ការវិភាគជាបន្តបន្ទាប់បានបញ្ជាក់ពីលទ្ធផលរបស់យើង”។
លោកបានបន្ថែមថា “វីរុសកូវីដ១៩ អាចផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ហើយមានការព្រួយបារម្ភយ៉ាងពិតប្រាកដថា វីរុសបំប្លែងខ្លួនផ្សេងទៀតនឹងកើតឡើងហើយមិនខ្លាចវ៉ាក់សាំងនោះទេ”៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Arab News
ចុចអាន៖ សហរដ្ឋអាមេរិក មានអ្នកឆ្លងវីរុសកូរ៉ូណាបំប្លែងខ្លួនជិត ៤ពាន់ករណី
ចុចអាន៖ កូវីដបម្លែងខ្លួនថ្មី កំពុងរាតត្បាតពេញក្រុងភ្នំពេញ កុំចេញក្រៅផ្ទះបើមិនចាំបាច់
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ