ព័ត៌មានអន្ដរជាតិ
ប្រេស៊ីល វ៉ា ឥណ្ឌាឡើងលេខ ២ ទាំងករណីឆ្លង និងស្លាប់ដោយសារកូវីដ
ប្រេស៊ីលបានវ៉ាឥណ្ឌាក្នុងករណីឆ្លងជំងឺកូវីដ ១៩ ដោយក្លាយជាប្រទេសដែលរងគ្រោះខ្លាំងជាងគេទី ២ លើពិភពលោក ខណៈប្រទេសនេះប្រញាប់ប្រញាល់ទប់ស្កាត់ការរីករាលដាលនៃវីរុសដែលបង្កការបំផ្លិចបំផ្លាញទូទាំងប្រទេសអាមេរិកឡាទីនដ៏ធំមួយនេះ ។

ប្រទេសប្រេស៊ីលបានរាយការណ៍អំពីករណីឆ្លងថ្មីចំនួន ៨៥,៦៦៣ ករណីនៅថ្ងៃសុក្រនេះដែលនាំឲ្យករណីឆ្លងសរុបកើនដល់ ១១,៣៦៣,៣៨០ ករណី ។ ចំណែកចំនួនអ្នកស្លាប់នៅថ្ងៃសុក្រដដែលនេះបានកើនឡើង ២,២១៦ នាក់ និងមានអ្នកស្លាប់សរុប ២៧៥,១០៥ នាក់ ។ ឥឡូវនេះប្រេស៊ីលតាមពីក្រោយអាមេរិកទាំងចំនួនករណីឆ្លង និងអ្នកស្លាប់នៅទូទាំងពិភពលោក ។
ខណៈដែលការអនុវត្តទាំងគម្លាតសង្គម និងការចាក់ថ្នាំបង្ការរោគដ៏ច្រើនបានបណ្តាលឲ្យមានការឆ្លងធ្លាក់ចុះនៅទូទាំងពិភពលោកក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះក៏ដោយ ប្រទេសប្រេស៊ីលកំពុងតែឆ្លងកាត់ដំណាក់កាលអាក្រក់បំផុតនៃរោគរាតត្បាត ។

ករណីឆ្លង និងការស្លាប់បានកើនឡើង បន្ទាប់ពីការប្រមូលផ្តុំនៅចុងឆ្នាំ និងការប្រារព្ធពិធីបុណ្យ Carnival ខណៈពេលដែលវ៉ារ្យ៉ង់ថ្មីកំពុងបង្កើនការឆ្លងយ៉ាងឆាប់រហ័ស ។ មន្ទីរពេទ្យនៅទូទាំងប្រទេសគឺស្ថិតនៅលើបញ្ហាប្រឈមអស់កន្លែងដាក់អ្នកជំងឺដែលជំរុញឲ្យអភិបាលរដ្ឋដាក់បម្រាមគោចរ និងបិទអាជីវកម្ម ។
លោក Raquel Stucchi អ្នកជំនាញខាងជំងឺឆ្លង និងជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យ Unicamp បាននិយាយថា “ស្ថានភាពមិនអាចគ្រប់គ្រងបានទាំងស្រុងទេ ។ វាទំនងជានឹងកាន់តែអាក្រក់ទៅៗ ព្រោះបើទោះបីជាមានការរឹតត្បិតដែលបានប្រកាសដោយអភិបាលក្រុង និងរដ្ឋក៏ដោយ ខណៈរដ្ឋាភិបាលសហព័ន្ធនៅតែទទូចថាបើមិនចាំបាច់ប្រជាជនមិនគួរចេញទៅណានោះទេ” ។
ចាប់តាំងពីវីរុសនេះបានមកដល់កាលពីមួយឆ្នាំមុនអ្នកជំនាញផ្នែកសុខភាពបានរិះគន់ការបដិសេធ ក៏ដូចជាការមើលស្រាលរបស់លោកប្រធានាធិបតី Jair Bolsonaro ពីជំងឺនេះ និងកង្វះគោលនយោបាយជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ។

ការលេចចេញជាថ្មីនៃវីរុសនេះបានធ្វើឲ្យរដ្ឋប្រេស៊ីលព្យាយាមសម្របសម្រួលវិធានការដើម្បីរឹតត្បិតចរាចរដើម្បីប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត ទោះបីជាពួកគេមិនទាន់បានប្រកាសគោលការណ៍ណែនាំច្បាស់លាស់ក៏ដោយ។ ទន្ទឹមនឹងនេះដែរលោក Bolsonaro នៅតែបន្តជម្រុញអភិបាលដ្ឋនានាអនុញ្ញាតឲ្យបើកអាជីវកម្មឡើងវិញដោយនិយាយថាផលប៉ះពាល់សេដ្ឋកិច្ចអំឡុងជំងឺរាតត្បាតនេះមានចំនួនច្រើនជាងផលប៉ះពាល់នៃវីរុសប្រសិនបើមនុស្សមិនអាចធ្វើការបាន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bloomberg
ចុចអាន ៖ វីដេអូទីបញ្ចុះសពអ្នកស្លាប់ដោយសារកូវីដនៅប្រេស៊ីល មើលហើយសោកសង្រេងណាស់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


