Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន បញ្ជា​ឲ្យ​ផលិត​មីស៊ីល​ទ្រង់ទ្រាយ​ធំ ហើយ​ថា​គ្មាន​នរណា​លើ​លោកអាច​បញ្ឈប់​វា​បាន​ឡើយ

បានផុស

នៅ

លោក វ្ល៉ាឌីមៀរ ពូទីន មេ​ដឹក​នាំ​រុស្ស៊ី និយាយថា ឃ្លាំងផ្ទុកមីស៊ីល​​បាលិស្ទិក​ល្បឿនលឿន «ដែល​​មិនអាច​ទប់ទល់​បាន» របស់​ក្រុង​មូស្គូ គឺ​​រួចរាល់​ហើយ​សម្រាប់ការប្រើប្រាស់។ ការ​លើក​ឡើង​​នេះ ធ្វើ​ឡើង​បន្ទាប់ពីរុស្ស៊ីបានបាញ់​មីស៊ីល​​ល្បឿន​លឿន​មួយ​គ្រាប់​ទៅ​លើ​អ៊ុយក្រែនជាលើកដំបូង ដែល​ជា​ការព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះលោកខាងលិច។

លោក វ្ល៉ាឌីមៀរ ពូទីន (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានាធិបតីរុស្ស៊ី បានលើក​ឡើង​ថា ការវាយប្រហារដោយមីស៊ីល Oreshnik នៅ​ទីក្រុង Dnipro គឺជាការសងសឹកចំពោះការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់ទីក្រុងកៀវ​នៅក្នុងប្រទេសរុស្ស៊ី ក្រោយ​​ទទួល​បាន​​ការ​បើក​ភ្លើង​ខៀវ​ពី​សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។

​មីស៊ីល​​​នេះ មិន​ធ្លាប់​ត្រូវ​រុស្ស៊ី​ប្រើប្រាស់​​ក្នុង​សង្គ្រាម ឬ​ក្នុង​ជម្លោះ​ណា​មួយ​ពី​មុន​នោះ​ឡើយ។

នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ជាតិមួយកាលពីថ្ងៃសុក្រ លោក ពូទីន បានផ្ញើការព្រមាន​ដ៏​ខ្លាំង​ក្លា​មួយ​ទៅកាន់លោកខាងលិចថា «គ្មាននរណាម្នាក់នៅលើពិភពលោកមានអាវុធបែបនេះទេ» ហើយថា លោក​នឹងចាប់ផ្តើមផលិតមីស៊ីល Oreshnik ក្នុង​ទ្រង់ទ្រាយធំ។

បុរស​ខ្លាំង​រុស្ស៊ី បាន​បន្ត​​ថា៖ «មិន​យូរ​មិន​ឆាប់​ប្រទេស​ឈាន​មុខ​គេ​ផ្សេង​ទៀត​ក៏​នឹង​ទទួល​បាន​ពួក​វា​ផង​​ដែរ យើង​ដឹង​ថា​ពួកវា​កំពុង​ស្ថិត​ក្រោម​ការ​អភិវឌ្ឍ។ ឥលូវ​​យើង​មាន​ប្រព័ន្ធ​នេះ ហើយ​វា​​ពិត​ជា​សំខាន់​ណាស់»។

លោក​បាន​បន្ថែម​ថា រុស្ស៊ី​នឹង​បន្ត​ការ​សាកល្បង រួម​ទាំង​ការ​ប្រយុទ្ធ​អាស្រ័យ​លើ​ស្ថានការណ៍ និង​លក្ខណៈ​នៃ​ការ​គំរាម​កំហែង​សន្តិសុខ​ដែល​បាន​បង្កើត​ឡើង​សម្រាប់​រុស្ស៊ី។

មន្ត្រីយោធាអ៊ុយក្រែន បាន​ប្រាប់​ថា មីស៊ីល​​រុស្ស៊ី​​​ដែល​បាន​ប្រើ​វាយ​ប្រហារ​ក្រុង​កៀវ មាន​លឿនជាងល្បឿនសំឡេង​ដល់​ទៅ ១១​ដង ហើយ​បំពាក់​ក្បាល​គ្រាប់​ធម្មតា​​ចំនួន ​៦​គ្រាប់ ហើយ​គ្រាប់​នីមួយៗ​​ទៀត​សោត​អាច​បញ្ចេញ​នូវ​គ្រាប់​ផ្ទុះ​ចំនួន​៦​ផ្សេងៗ​ទៀត។

លោក ពូទីន អះអាងថា ប្រព័ន្ធការពារដែនអាកាសលោកខាងលិច នឹង​ពុំ​អាច​​បញ្ឈប់មីស៊ីលថ្មី របស់​រុស្ស៊ី​បាន​ឡើយ។

ចំណែក​ឯ លោក Sergei Karakayev ប្រធានកងកម្លាំងមីស៊ីលយុទ្ធសាស្ត្ររបស់រុស្ស៊ី បាននិយាយថា មីស៊ីលថ្មីនេះ អាចបំពាក់​បាន​ទាំង​ក្បាលគ្រាប់នុយក្លេអ៊ែរ និងក្បាលគ្រាប់ធម្មតា ដោយ​បន្ថែម​​ថា «វាអាចទៅដល់គោលដៅ​ទាំង​អស់​នៅទូទាំងទ្វីបអឺរ៉ុប»៕

ដោយ៖ ឈាង

ចុចអានរុស្ស៊ី គំរាមវាយប្រហារប្រទេសជាសមាជិកអង្គការ ណាតូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៣ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៦ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៥ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១០ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម