ព័ត៌មានអន្ដរជាតិ
ជិតផុតអាណត្តិ លោក ចូ បៃដិន លើកលែងទោសឲ្យកូនប្រុស
ប្រធានាធិបតីអាមេរិកជិតផុតអាណត្តិ លោក ចូ បៃដិន បានលើកលែងទោសឲ្យកូនប្រុស ហាន់ធើ ដែលត្រូវកាត់ទោសនៅឆ្នាំនេះ លើបទចោទប្រកាន់ចំនួន៣ករណី ពាក់ព័ន្ធការកាន់កាប់អាវុធ។

ក្នុងសេចក្តីថ្លែងការណ៍កាលពីល្ងាចថ្ងៃអាទិត្យទី១ខែធ្នូឆ្នាំ២០២៤ លោកប្រធានាធិបតីប្រកាសថា កូនប្រុសរបស់គាត់ត្រូវគេកាត់ទោសដោយអយុត្តិធម៌បំផុត ព្រោះតែទំនាក់ទំនងគ្រួសាររបស់គាត់។ អ្នកខ្លះស្ទើរតែគ្មានការកាត់ទោសផងលើបទឧក្រិដ្ឋបែបនេះ ប៉ុន្តែនេះបង្ហាញយ៉ាងច្បាស់ថា ហាន់ធើ ត្រូវគេធ្វើដាក់ ខុសពីអ្នកដទៃ។
ការសម្រេចចិត្តរបស់លោកបៃដិនពេលនេះ គឺផ្ទុយការប្តេជ្ញាចិត្តរបស់លោកកាលពីខែមិថុនា ដែលបង្ហាញឆន្ទៈថា លោកគ្មានថ្ងៃលើកលែងទោសដល់កូនប្រុសម្នាក់នេះឡើយ។

ពេលនោះ លោកបានឆ្លើយតបសំណួរអ្នកកាសែត ក្នុងអំឡុងកិច្ចប្រជុំ G7 នៅឯភាគខាងត្បូងប្រទេសអ៊ីតាលីថា “ខ្ញុំពេញចិត្តចំពោះនីតិវិធីច្បាប់ ហើយខ្ញុំនឹងមិនធ្វើអ្វីទាំងអស់។ ខ្ញុំគោរពតាមសេចក្តីសម្រេចរបស់គណៈវិនិច្ឆ័យ ហើយខ្ញុំនឹងមិនលើកលែងទោសដល់កូនឡើយ”។
លោក ហាន់ធើ ត្រូវបានតុលាការរដ្ឋ Delaware ចោទប្រកាន់ពីបទកុហកលើពាក្យស្នើសុំទិញកាំភ្លើងក្នុងឆ្នាំ២០១៨ ដោយបន្លំថា គាត់មិនមែនជាអ្នកញៀនថ្នាំទាំងដែលពេលនោះ គាត់កំពុងប្រើប្រាស់កូកាអ៊ីន ប៉ុន្តែកូនប្រុសលោកបៃដិនរូបនេះ អះអាងថា គាត់គ្មានកំហុសទេ ព្រោះគាត់កំពុងសម្រាកកែប្រែដើម្បីផ្តាច់គ្រឿងញៀននៅពេលនោះ។
ជុំវិញដំណើរការនោះដែរ លោក ហាន់ធើ បានក្លាយជាកូនប្រុសប្រធានាធិបតីកំពុងកាន់តំណែងដំបូងគេក្នុងប្រវត្តិសាស្រ្តអាមេរិក ដែលត្រូវបានកាត់ទោសនៅក្នុងតុលាការសហព័ន្ធ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


