ព័ត៌មានអន្ដរជាតិ
អឺរ៉ុបប្រឈមកង្វះវ៉ាក់សាំង ក្រោយក្រុមហ៊ុន AstraZeneca ប្រកាសពីកង្វះខាត
សហភាពអឺរ៉ុបបានប្រឈមនឹងកង្វះខាតវ៉ាក់សាំង បន្ទាប់ពីក្រុមហ៊ុនវ៉ាក់សាំង AstraZeneca បានប្រកាសពីកង្វះខាតរបស់ខ្លួន ខណៈប្រទេសលើពិភពលោកទាក់ទងរកវ៉ាក់សាំងពួកគេច្រើន។
កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនផលិតវ៉ាក់សាំងប្រភេទនេះបានប៉ះពាល់នៅតាមបណ្តាប្រទេសមួយចំនួនដែលបានផ្អាកដំណើរការវ៉ាក់សាំងរបស់ពួកគេដោយសារបារម្ភជុំវិញបញ្ញាកកស្ទះឈាម បើទោះជាអង្គការសុខភាពពិភពលោក (WHO)បានបញ្ជាក់ថា គ្មានហេតុផលអ្វីដែលឈប់ប្រើវ៉ាក់សាំងនេះទេ។
ការចាក់វ៉ាក់សាំងការពារត្រូវបានចាត់ទុកថាជាជម្រើសដ៏សំខាន់ដើម្បីបញ្ឈប់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ដែលបានផ្តាច់ជីវិតមនុស្សជាង២.៦លាននាក់ទូទាំងពិភពលោក ហើយការប្រកាសរបស់ក្រុមហ៊ុនវ៉ាក់សាំង AstraZeneca ជាការវាយប្រហារមួយទៀតទៅលើមេដឹកនាំសហភាពអឺរ៉ុប ដែលបានប្រឈមនឹងការរិះគន់ចំពោះការចាប់ផ្តើមមិនល្អសម្រាប់កម្មវិធីវ៉ាក់សាំងនៅទ្វីបមួយនេះ។

ក្រុមហ៊ុនបាននិយាយកាលពីថ្ងៃសៅរ៍ថា AstraZeneca បានខកចិត្តដើម្បីប្រកាសពីកង្វះខាតវ៉ាក់សាំងបង្ការកូវីដ-១៩របស់ខ្លួន ដែលតាមផែនការត្រូវបញ្ជូនទៅសហភាពអឺរ៉ុបតាមការគ្រោងទុក បើទោះជាពួកគេបានខិតធ្វើការដោយមិនគិតនឿយហត់ដើម្បីពន្លឿនក្នុងការផលិតសម្រាប់ការផ្គត់ផ្គង់»។
កាលពីមុន ក្រុមហ៊ុនក៏បានព្រមានពីកង្វះខាតការផ្គត់ផ្គង់វ៉ាក់សាំងរបស់ខ្លួនទៅកាន់សហភាពអឺរ៉ុប ដោយសារទិន្នផលផលិតទាបជាការរំពឹងទុក និងសង្ឃឹមថា ទូទាត់សងដោយការផ្គត់ផ្គង់វ៉ាក់សាំងពីបណ្តាញសកលរបស់ខ្លួន។
ក្រុមហ៊ុនបាននិយាយថា ៖«គួរឲ្យស្តាយ ការរឹតត្បិតនាំចេញនឹងត្រូវការបន្ថយចំពោះការចែកចាយនៅត្រីមាសទី១ និងទំនងជាប៉ះពាល់ដល់ការចែកចាយនៅត្រីមាសទី២»។
វ៉ាក់សាំង AstraZeneca ស្ថិតក្នុងចំណោមវ៉ាក់សាំងដែលមានតម្លៃថោកបំផុត និងអាចមានលទ្ធភាពចែកចាយដល់ប្រទេសក្រីក្រដែលស្ថិតក្រោមគំនិតផ្តួចផ្តើមរបស់ Covax ដែលគាំទ្រដោយអង្គការសុខភាពពិភពលោក ដែលមានបំណងធានានូវការចែកចាយជាសកលប្រកបដោយសមធម៌។
បញ្ហាផ្គត់ផ្គង់បានបន្ថែមលើបញ្ហាក្រុមហ៊ុនដោយប្រទេសមួយចំនួនរាប់ទាំងដាណឺម៉ាក ន័រវែស និងអ៉ិស្លង់បានផ្អាកប្រើវ៉ាក់សាំងរបស់ពួកគេដោយសារបារម្ភពីផលប៉ះពាល់ដូចជាកកស្ទះឈាមជាដើម។
WHO ដែលបាននិយាយពីគណកម្មាធិការប្រឹក្សាវ៉ាក់សាំងរបស់ខ្លួនបានកំពុងត្រួតពិនិត្យពីទិន្ន័យសុវត្ថិភាព បានសង្កត់ធ្ងន់ថា គ្មានហេតុផលណាមួយដែលត្រូវបានបង្កើតឡើងរវាងឈាមកក និងវ៉ាក់សាំងទេ។ ក្រុមហ៊ុនវ៉ាក់សាំង AstraZeneca ក៏បានទទួចថា ថ្នាំរបស់ខ្លួនមានសុវត្ថិភាព៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Bangkorpost
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


