ព័ត៌មានអន្ដរជាតិ
គណបក្សប្រឆាំងកូរ៉េខាងត្បូង ដាក់ញត្តិប្តឹងដកតំណែងលោក យូន ជាផ្លូវការហើយ
ជុំវិញច្បាប់អាជ្ញាសឹកដែលបង្កចលាចលក្នុងប្រទេសកូរ៉េខាងត្បូង កាលពីរាត្រីថ្ងៃអង្គារទី៣ខែធ្នូឆ្នាំ២០២៤ ពេលនេះគណបក្សប្រឆាំង បានដាក់ញត្តិប្តឹងដកតំណែងលោកប្រធានាធិបតី យូន ស៊ុកយុល ជាផ្លូវការហើយ ត្បិតតែច្បាប់នេះ ត្រូវដកចេញវិញរួចហើយក៏ដោយ។

សម្ព័ន្ធមិត្តធំបំផុតមួយរបស់អាមេរិកប្រចាំនៅទ្វីបអាស៊ីមួយនេះ បានធ្លាក់ចូលទៅក្នុងវិបត្តិនយោបាយយ៉ាងវឹកវរជាទីបំផុតមិនធ្លាប់មានសោះក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ ក្រោយលោក យូន ប្រកាសច្បាប់អាជ្ញាសឹកយ៉ាងបន្ទាន់ ដោយសំអាងថា វិធានការនេះគឺចាំបាច់ខ្លាំងណាស់ ដើម្បីការពារប្រទេសពីកងកម្លាំងកុម្មុយនិស្តកូរ៉េខាងជើង និងដើម្បីកម្ចាត់ក្រុមប្រឆាំងរដ្ឋ។ ការធ្វើបែបនេះ គឺដើម្បីដកកងកម្លាំងគាំទ្រកូរ៉េខាងជើងចេញពីប្រទេស និងដើម្បីការពារសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញសេរី។
២ម៉ោងក្រោយការប្រកាសនោះ លោកយូន ក៏ប្រកាសដកច្បាប់ចេញវិញ ហើយនៅព្រឹកថ្ងៃពុធគណបក្សប្រឆាំង បានរួមដៃគ្នាដាក់ញត្តិប្តឹងដកតំណែងលោក ដោយលោក Hwang Un-ha សមាជិកសភាក្នុងក្រុមចម្រុះ ប្រាប់ទៅអ្នកយកព័ត៌មានថា «រដ្ឋសភា គួរតែផ្តោតលើការបញ្ចប់ឋានៈប្រធានាធិបតីភ្លាមៗ ដើម្បីអនុម័តនីតិវិធីដកតំណែងឲ្យបានឆាប់បំផុត»។

ស្របពេលជាមួយគ្នានោះ គណបក្សប្រឆាំង គឺគណបក្សប្រជាធិបតេយ្យ «DP» បានប្រកាសថា លោកយូន មិនរួចខ្លួនទេ គាត់ត្រូវតែចុះចេញពីតំណែង ឬត្រូវចាប់ខ្លួនគាត់ឲ្យបាន ហើយទោះក្រោយគាត់លាលែងមែន ក៏គាត់ត្រូវតែប្រឈមនឹងការចោទប្រកាន់ពីបទក្បត់ជាតិដែរ។
សូមបញ្ជាក់ថា នីតិវិធីដកតំណែងលោក យូន ចាំបាច់ត្រូវការការគាំទ្រចំនួនពីរភាគបីនៃសភា ឬសម្លេង ២០០ នៃសមាជិកសភាសរុបចំនួន ៣០០ របស់ខ្លួន ខណៈ DP និងគណបក្សប្រឆាំងតូចៗផ្សេងទៀត រួមគ្នាមាន ១៩២អាសនៈ។
បើលោក Yoon ត្រូវបានប្តឹងមែន គាត់នឹងត្រូវដកហូតអំណាចរដ្ឋធម្មនុញ្ញ ហើយតុលាការធម្មនុញ្ញនឹងធ្វើការសម្រេចលើជោគវាសនារបស់គាត់ហើយ លោកនាយករដ្ឋមន្ត្រី Han Duck-soo នឹងទទួលបន្ទុកជាប្រធានាធិបតីជំនួសលោក Yoon៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មន្ត្រីកំពូលៗរបស់លោក Yoon ស្នើសុំលាលែងពីតំណែង ជាទ្រង់ទ្រាយធំ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


