ព័ត៌មានអន្ដរជាតិ
មន្ត្រីកំពូលៗរបស់លោក Yoon ស្នើសុំលាលែងពីតំណែង ជាទ្រង់ទ្រាយធំ
នយោបាយរបស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ចូលវិបត្តិកាន់តែធ្ងន់ធ្ងរៗទៅហើយក្រោយលោកប្រធានាធិបតី Yoon Suk Yeol ប្រកាសច្បាប់អាជ្ញាសឹក ហើយត្បិតពេលនេះ ច្បាប់ត្រូវបានដកចេញវិញក៏ពិតមែន ប៉ុន្តែមានមន្ត្រីជាន់ខ្ពស់របស់លោកជាច្រើនរូប បានស្នើសុំលាលែងពីតំណែងជាទ្រង់ទ្រាយធំ។
តាមការចុះផ្សាយរបស់ Korea Herald នៅថ្ងៃពុធទី៤ខែធ្នូឆ្នាំ២០២៤, មន្ត្រីធំៗនៅការិយាល័យប្រធានាធិបតី រួមទាំងអគ្គសេនាធិការនិងលេខាធិការជាន់ខ្ពស់ផងដែរនោះ សុទ្ធតែស្នើសុំលាលែងពីតំណែង។
កាលពីយប់ថ្ងៃអង្គារ ប្រទេសកូរ៉េខាងត្បូងបានកើតចលាចលដោយសារច្បាប់អាជ្ញាសឹក ដោយប្រជាជននាំគ្នាចេញតវ៉ា ហើយគេឃើញមានទាំងរថក្រោះនិងកងទាហាន ដាក់ពង្រាយនៅទីក្រុងសេអ៊ូលផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ មិនដល់២ម៉ោងផង ច្បាប់នេះត្រូវបានសមាជិករដ្ឋសភាកូរ៉េខាងត្បូងចំនួន១៩០រូប បោះឆ្នោតប្រឆាំងហើយ Yoon ក៏ដកច្បាប់នេះចេញវិញ។
នៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ លោក Yoon និយាយថា វិធានការនេះគឺចាំបាច់បំផុត ដើម្បីការពារប្រទេសពីកងកម្លាំងកុម្មុយនិស្តកូរ៉េខាងជើង និងដើម្បីកម្ចាត់ក្រុមប្រឆាំងនឹងរដ្ឋ។ ការធ្វើបែបនេះ គឺដើម្បីដកកងកម្លាំងគាំទ្រកូរ៉េខាងជើងចេញពីប្រទេស និងដើម្បីការពារសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញសេរី។ លោកគ្មានជម្រើសអ្វីក្រៅពីងាកទៅរកច្បាប់អាជ្ញាសឹកឡើយ។
តាមពិតទៅគណបក្សកាន់អំណាចនិងគណបក្សប្រឆាំងកូរ៉េខាងត្បូង បានទាស់ទែងគ្នាជាយូរមកហើយ ជាពិសេសថ្មីៗបំផុត គឺពាក់ព័ន្ធការខ្វែងគំនិតគ្នារឿងអនុម័តកញ្ចប់ថវិកាការពារជាតិនៅឆ្នាំក្រោយ និងការប្តឹងចោទប្រកាន់គណៈរដ្ឋមន្ត្រីរបស់លោក Yoon ហើយអ្វីដែលសំខាន់បំផុតគឺជុំវិញការស៊ើបអង្កេតមិនឈប់ឈរលើរឿងអាស្រូវនៃភរិយារបស់លោកតែម្តង។
ក្រោយដកច្បាប់អាជ្ញាសឹកវិញ ស្ថានការណ៍នៅកូរ៉េខាងត្បូង ក៏មិនទាន់ធូរស្រាលដែរ ដោយមានបាតុកម្មទាមទារឲ្យលោក Yoon ចុះចេញពីតំណែង ហើយសមាជិករដ្ឋសភាប្រមាណ៤០នាក់ បានប្រកាសថា ពួកគេត្រៀមរួចរាល់ហើយ ក្នុងការដាក់ពាក្យបណ្តឹង ដើម្បីប្តឹងចោទប្រកាន់ប្រធានាធិបតីកូរ៉េខាងត្បូង ឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


