ព័ត៌មានអន្ដរជាតិ
អាមេរិក ថា រុស្ស៊ី នឹងឲ្យយន្តហោះចម្បាំង២ប្រភេទទៅកូរ៉េខាងជើង ដូរជាមួយទាហានមកវិញ
មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក ឧត្តមនាវីឯក Samuel Paparo បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា រុស្ស៊ីនឹងផ្តល់យន្តហោះចម្បាំង MiG-29 និង Su-27 ទៅឲ្យលោកគីម ជុងអ៊ុន ជាថ្នូរនឹងការឲ្យទីក្រុងព្យុងយ៉ាង បញ្ជូនទាហានកូរ៉េខាងជើង ទៅជួយទីក្រុងមូស្គូ ប្រយុទ្ធជាមួយទ័ពលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី ក្នុងសង្គ្រាមអ៊ុយក្រែន។

តាមការចុះផ្សាយរបស់ Newsweek កាលពីថ្ងៃចន្ទទី៩ខែធ្នូឆ្នាំ២០២៤, លោក Paparo លើកឡើងថា ត្បិតតែ MiG-29 និង Su-27 មិនមែនជាយន្តហោះចម្បាំងទំនើបអ្វីណាស់ណាក៏ដោយ ប៉ុន្តែវានៅតែជាគ្រឿងសឹកដ៏សំខាន់ ដែលនឹងជួយពង្រឹងសមត្ថភាពដែនអាកាសរបស់កូរ៉េខាងជើង ហើយទីក្រុងព្យុងយ៉ាង ក៏ធ្លាប់ទិញយន្តហោះប្រភេទនេះពីសហភាពសូវៀតនិងប្រទេសចិនដែរ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Paparo មិនបញ្ជាក់ពីចំនួននៃយន្តហោះចម្បាំងទាំងនោះទេ ហើយក៏មិនទាន់មានការឆ្លើយតបអ្វីពីសំណាក់រុស្ស៊ីឬក៏កូរ៉េខាងជើង ជុំវិញការចោទប្រកាន់នេះដែរ។

ទំនាក់ទំនងយោធារវាងប្រទេសទាំងពីរកំពុងត្រូវបានលោកខាងលិចនិងសម្ព័ន្ធមិត្តពួកគេ ឃ្លាំមើលមិនដាច់ពីភ្នែក ជាពិសេសក្រោយការចោទប្រកាន់ថា កូរ៉េខាងជើង បានបញ្ជូនទ័ពរាប់ម៉ឺននាក់ទៅជួយរុស្ស៊ី ប្រយុទ្ធក្នុងសង្គ្រាមអ៊ុយក្រែន។
ក្រោយមកទៀត ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង លោក Shin Won-sik ក៏អះអាងដែរថា រុស្ស៊ីបានផ្តល់ឲ្យកូរ៉េខាងជើងនូវមីស៊ីលប្រឆាំងដែនអាកាស និងឧបករណ៍ការពារដែនអាកាស ជាថ្នូរនឹងការបញ្ជូនទ័ពនោះ។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍កូរ៉េខាងត្បូង SBS ដែលចាក់ផ្សាយកាលពីថ្ងៃសុក្រទី២២ខែវិច្ឆិកា លោក Shin ប្រាប់ថា ទីក្រុងមូស្គូ បានផ្តល់ការគាំទ្រផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យាយោធាដល់ទីក្រុងព្យុងយ៉ាង។ វាពិតណាស់ដែលកូរ៉េខាងជើងត្រូវបានផ្តល់ឧបករណ៍ពាក់ព័ន្ធ និងមីស៊ីលប្រឆាំងយន្តហោះ ដើម្បីពង្រឹងប្រព័ន្ធការពារដែនអាកាសដ៏ទន់ខ្សោយរបស់ពួកគេ។ លោកបន្តថា កូរ៉េខាងជើងក៏ហាក់ដូចជាត្រូវបានផ្តល់បច្ចេកវិទ្យាយោធាដោយប្រទេសរុស្ស៊ី ដើម្បីគាំទ្រកម្មវិធីផ្កាយរណបរបស់ខ្លួនផងដែរ បន្ទាប់ពីការប៉ុនប៉ងបរាជ័យក្នុងការបាញ់បង្ហោះផ្កាយរណបចារកម្មកាលពីដើមឆ្នាំ២០២៤។
យ៉ាងណា ទីក្រុងវ៉ាស៊ីនតោននិងសម្ព័ន្ធមិត្តបានព្រមានថា ការពង្រីកទំនាក់ទំនងយោធាកាន់តែស្អិតរមួតនេះ អាចបណ្តាលឲ្យមានគ្រោះថ្នាក់ និងបញ្ឆេះស្ថានភាពសកលកាន់តែក្តៅគគុក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កូរ៉េខាងត្បូង៖ រុស្ស៊ីឲ្យមីស៊ីលទៅកូរ៉េខាងជើង ជាថ្នូរនឹងការបញ្ជូនទ័ព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


