ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង៖ រុស្ស៊ីឲ្យមីស៊ីលទៅកូរ៉េខាងជើង ជាថ្នូរនឹងការបញ្ជូនទ័ព
ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង លោក Shin Won-sik បាននិយាយថា រុស្ស៊ីបានផ្តល់ឲ្យកូរ៉េខាងជើងនូវមីស៊ីលប្រឆាំងដែនអាកាស និងឧបករណ៍ការពារដែនអាកាស ជាថ្នូរនឹងការបញ្ជូនកងទ័ពទៅគាំទ្រទីក្រុងមូស្គូ ក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍កូរ៉េខាងត្បូង SBS ដែលចាក់ផ្សាយកាលពីថ្ងៃសុក្រ លោក Shin បានប្រាប់ថា រុស្ស៊ីបានផ្តល់ការគាំទ្រផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យាយោធាដល់កូរ៉េខាងជើង ដោយបន្ថែមថា៖ «វាពិតណាស់ដែលកូរ៉េខាងជើងត្រូវបានផ្តល់ឧបករណ៍ពាក់ព័ន្ធ និងមីស៊ីលប្រឆាំងយន្តហោះ ដើម្បីពង្រឹងប្រព័ន្ធការពារដែនអាកាសដ៏ទន់ខ្សោយរបស់ទីក្រុងព្យុងយ៉ាង»។
លោកបានបន្តថា ទីក្រុងព្យុងយ៉ាងក៏ហាក់ដូចជាត្រូវបានផ្តល់បច្ចេកវិទ្យាយោធាដោយប្រទេសរុស្ស៊ី ដើម្បីគាំទ្រកម្មវិធីផ្កាយរណបរបស់ខ្លួន បន្ទាប់ពីការប៉ុនប៉ងបរាជ័យក្នុងការបាញ់បង្ហោះផ្កាយរណបចារកម្មកាលពីដើមឆ្នាំ២០២៤។
សមាជិកសភាកូរ៉េខាងត្បូង បាននិយាយនៅសប្តាហ៍នេះថា ទាហានកូរ៉េខាងជើងប្រហែល ១០ ៩០០នាក់ត្រូវបានដាក់ពង្រាយទៅកាន់តំបន់ Kursk ដែលជាផ្នែកមួយនៃអង្គភាពទ័ពអាកាស និងជើងទឹករបស់រុស្ស៊ី ដែលប្រឈមមុខនឹងកងកម្លាំងអ៊ុយក្រែន។ កងទ័ពកូរ៉េខាងជើងទាំងនោះមួយចំនួន បានចូលរួមនៅក្នុងសង្គ្រាមរួចទៅហើយ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


