ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ប្រាប់ពលរដ្ឋខ្លួនកុំឲ្យធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក និងលោកខាងលិច
រុស្ស៊ី បានប្រកាសកាលពីថ្ងៃទី១១ខែធ្នូឆ្នាំ២០២៤ថា ពលរដ្ឋរុស្ស៊ីមិនគួរធ្វើដំណើរទៅសហរដ្ឋអាមេរិក កាណាដា និងបណ្ដាប្រទេសសហភាពអឺរ៉ុបមួយចំនួន នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខទេ ពីព្រោះពួកគេអាចត្រូវបានចាប់ខ្លួនដោយអាជ្ញាធរអាមេរិក។

លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បាននិយាយថា៖ «នៅក្នុងបរិបទនៃការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើងក្នុងទំនាក់ទំនងរុស្ស៊ី-អាមេរិក ដែលកំពុងតែឈានទៅរកការប្រេះឆាដោយសារតែកំហុសរបស់ទីក្រុងវ៉ាស៊ីនតោន ការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកជាលក្ខណៈឯកជន ឬក្រៅផ្លូវការចាំបាច់គឺពោរពេញដោយហានិភ័យធ្ងន់ធ្ងរ។ យើងជំរុញឲ្យអ្នកបន្តបដិសេធការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក និងរដ្ឋរណបសម្ព័ន្ធមិត្តរបស់ខ្លួន នៅអំឡុងពេលថ្ងៃឈប់សម្រាក ដែលមានដូចជា ដំបូងគេគឺ កាណាដា និងបណ្តាប្រទេសសហភាពអឺរ៉ុប លើកលែងប្រទេសមួយចំនួន»។
ចំណែកឯសហរដ្ឋអាមេរិកឯណោះវិញក៏បានណែនាំពលរដ្ឋរបស់ខ្លួន ប្រឆាំងនឹងការធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីផងដែរ ដោយនិយាយថា «ពួកគេអាចប្រឈមមុខនឹងការយាយី ឬការឃុំឃាំងដោយមន្ត្រីសន្តិសុខរុស្ស៊ី» ឬ «ការអនុវត្តច្បាប់ក្នុងស្រុកតាមតែអំពើចិត្ត»។
ទំនាក់ទំនងរុស្ស៊ី និងអាមេរិកកាន់តែអាក្រក់ឡើងជាងពេលណាណាទាំងអស់ គិតចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ១៩៦២ ដោយសារតែការប្រឈមមុខដាក់គ្នាជុំវិញសង្រ្គាមនៅអ៊ុយក្រែន។
ទាំងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន បានចង្អុលមុខដាក់គ្នាទៅវិញទៅមក ពីការឃុំឃាំងពលរដ្ឋ ក្រោមការចោទប្រកាន់ដែលគ្មានមូលដ្ឋានច្បាស់លាស់។
កាលពីខែសីហា រុស្ស៊ី បានដោះលែងពលរដ្ឋអាមេរិក៣នាក់ ក្នុងនោះមានអ្នកកាសែតម្នាក់ឈ្មោះ Evan Gershkovich ដោយមានការសម្របសម្រួលពីតួកគី រួមជាមួយប្រទេសលោកខាងលិច។
ជាផ្នែកមួយនៃកិច្ចព្រមព្រៀង សហរដ្ឋអាមេរិក ក៏បានដោះលែងអ្នកទោសរុស្ស៊ីផងដែរ រួមមាន ពាណិជ្ជករម្នាក់ឈ្មោះ Vladislav Klyushin ដែលត្រូវបានកាត់ទោសនៅក្នុងគម្រោងបោកប្រាស់, លោក Roman Seleznev កូនប្រុសរបស់សមាជិកសភារុស្ស៊ីម្នាក់ ជាប់គុកពីបទពាក់ព័ន្ធក្នុងការវាយប្រហារតាមអ៊ីនធឺណិត និងលោក Vadim Konoshchenok មន្ត្រីសន្តិសុខរុស្ស៊ីដែលត្រូវបានចាប់ខ្លួននៅប្រទេសអេស្តូនី និងធ្វើបត្យាប័នទៅសហរដ្ឋអាមេរិក៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


