ព័ត៌មានអន្ដរជាតិ
ទីបំផុត សភាកូរ៉េខាងត្បូងជោគជ័យព្យួរអំណាចលោក Yoon យ៉ាងងាយស្រួល ដោយសំឡេង២០៤

ទីបំផុតសភាកូរ៉េខាងត្បូងបានបោះឆ្នោតដកហូតអំណាចលោក Yoon Suk Yeol បានសម្រេចត្រឹមតែរយៈពេលខ្លីសម្រាប់ការបោះឆ្នោតលើកទី២ ដែលចាប់ផ្តើមនៅម៉ោង៥ល្ងាចម៉ោងនៅទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង ត្រូវម៉ោង៣រសៀលម៉ោងនៅកម្ពុជា។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol ត្រូវបានសភាជាតិចោទប្រកាន់ពីបទប៉ុនប៉ងរយៈពេលខ្លីក្នុងការដាក់ច្បាប់អាជ្ញាសឹក ដែលជាទង្វើមួយដែលបានធ្វើឱ្យប្រទេសកូរ៉េខាងត្បូងធ្លាក់ចូលទៅក្នុងភាពចលាចលនយោបាយក្នុងរយៈពេលពាក់កណ្តាលនៃការកាន់តំណែងជាប្រធានាធិបតីរបស់លោក Yoon។
រដ្ឋសភាកូរ៉េខាងត្បូងបានទទួលជោគជ័យក្នុងការបោះឆ្នោត ដោយទទួលបានសំឡេងគាំទ្រ២០៤ ទល់នឹងសំឡេងប្រឆាំង៨៥ សម្រាប់ការបោះឆ្នោតមុននេះ ដើម្បីចោទប្រកាន់លោក Yoon ដែលជាការបោះឆ្នោតលើកទីពីរក្នុងរយៈពេលប្រាំបីថ្ងៃ។ សមាជិកបីរូបបានបោះឆ្នោតអនុប្បវាទ ហើយសំឡេងប្រាំបីត្រូវបានប្រកាសថាគ្មានសុពលភាព។ យោងភ្នាក់ងារសារព័ត៌មាន Al Jazeera ដែលតាមដានព្រឹត្តិការណ៍នោះ។
ក្រោយការបោះឆ្នោតសភាបានជោគជ័យ ឯកសារច្បាប់ដកហូតអំំណាចនឹងត្រូវប្រគាល់ជូនការិយាល័យប្រធានាធិបតីដោយជូនដំណឹងពីការដកហូត ហើយ និងមួយច្បាប់ទៀតត្រូវបញ្ជូនទៅកាន់តុលាការធម្មនុញ្ញដើម្បីពិនិត្យដំណើរការច្បាប់នោះត្រឹមត្រូវគ្រប់លក្ខណៈ ដើម្បីដកហូតអំណាចនោះឬទេ។
តុលាការធម្មនុញ្ញកូរ៉េខាងត្បូងមានសមាជិក៩រូប ដោយការបោះឆ្នោតត្រូវគាំទ្រច្បាប់នោះត្រូវការសំឡេង២ភាគ៣ ដូចករណីនៅសភាដែរ។ តុលាការធម្មនុញ្ញមានរយៈពេល១៨០ថ្ងៃដើម្បីពិនិត្យមើលដំណើរការច្បាប់នេះ។ ប៉ុន្តែករណី លោក Yoon Suk Yeol អាចនឹងប្រើពេលឆាប់ ដើម្បីបញ្ចៀសផលប៉ះពាល់ដែលអាចស្មានមិនដល់ក្នុងករណី លោក Yoon បន្តកាន់អំណាច៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


