ព័ត៌មានអន្ដរជាតិ
[វិភាគ] លោក Yoon ទំនងទទួលបានអំណាចវិញ ក្រោមតុលាការធម្មនុញ្ញដែលចៅក្រមភាគច្រើនចេញពីបក្សរបស់លោក
សំណុំរឿងព្យួរតំណែងប្រធានាធិបតីកូរ៉េខាងត្បូងបានធ្លាក់ទៅដល់ដៃតុលាការធម្មនុញ្ញដែលជាស្ថាប័នជាតិកំពូលចុងក្រោយ ដែលនឹងត្រូវសម្រេចថាតើ ការព្យួរដំណែងបណ្តោះអាសន្នរបស់លោក Yoon Suk Yeol នឹងចាត់ទុកជាបានការឬក៏ត្រូវប្រគល់ទៅឲ្យលោកវិញក្នុងរយៈពេល១៨០ថ្ងៃចាប់ពីសភាបានបោះឆ្នោតទម្លាក់កាលពីថ្ងៃទី១៤ខែធ្នូនេះ។

ក្រោយសភាជាតិកូរ៉េខាងត្បូងបានបោះឆ្នោតគាំទ្រចំនួន២០៤សំឡេងទល់នឹងសំឡេងប្រឆាំង៨៥ ដែលគ្រប់គ្រាន់សម្រាប់ការដកហូតអំណាចរបស់អតីតប្រធានាធិបតី Yoon Suk Yeol ប៉ុន្តែតុលាការមួយនេះកំពុងតែប្រឈមផលលំបាកខ្លួនឯងក្នុងដំណើរការសម្រេចសេចក្តីលើសំណុំរឿងមួយនេះ។
ការលំបាករបស់តុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូងបច្ចុប្បន្ននេះ ដោយសារតុលាការនេះមានសមាជិកទាំងអស់ចំនួន៩រូប ហើយការសម្រេចសេចក្តីបានការគឺត្រូវធ្វើឡើងដោយសមាជិកក្រុមប្រឹក្សា២ភាគ៣នៃចំនួនសមាជិកសរុបដែលស្មើនឹង៦រូប។ ប៉ុន្តែពេលនេះសមាជិកតុលាការធម្មនុញ្ញនេះខ្វះសមាជិកក្រុមប្រឹក្សាដើម្បីដំណើរការសម្រេច។
នាពេលនេះសមាជិកតុលាការធម្មនុញ្ញប្រទេសកូរ៉េខាងត្បូងមានតែ៦រូបប៉ុណ្ណោះ ដោយសារសមាជិក៣រូបផ្សេងទៀតត្រូវផុតអាណត្តិ ហើយត្រូវរង់ចាំការតែងតាំងដោយសភាជាតិ។ ក្នុងចំណោមសមាជិករបស់ក្រុមប្រឹក្សាតុលាការធម្មនុញ្ញ មាន៣រូបត្រូវតែងតាំងដោយប្រធានាធិបតី ៣រូបត្រូវតែងតាំងដោយសភាជាតិ និង៣រូបតែងតាំងដោយរដ្ឋមន្ត្រីយុត្តិធម៌។
យោងការវិភាគមួយដែលចុះផ្សាយនៅលើ CSIS.org ក្នុងវក្យខ័ណ្ឌ១នៃមាត្រា២៣នៃច្បាប់តុលាការធម្មនុញ្ញកូរ៉េ បានចែងថា វត្តមានរបស់អង្គចៅក្រមយ៉ាងហោចណាស់៧ដើម្បីបើកសវនាការសំណុំរឿង ហើយនៅក្នុងវក្យខ័ណ្ឌ២វិញ បានចែងថា យ៉ាងហោចណាស់សំឡេងបោះឆ្នោត៦គាំទ្រដំកល់ការដកហូតដំណែងនោះ។
ប៉ុន្តែពេលនេះមានតែអង្គចៅក្រម៦រូបប៉ុណ្ណោះស្ថិតនៅក្នុងប្រអប់ ដោយសារតែកៅអីចៅក្រម៣រូបទៀតនៅទំនេរ ព្រោះតែត្រូវពន្យាពេលការតែងតាំងដោយរដ្ឋសភាជាតិ។
កត្តាបែបនេះបានធ្វើឲ្យដំណើរការសំណុំរឿងប្រឆាំងលោក Yoon Suk Yeol មានផលលំបាកថាតើត្រូវតែដំណើរការជាមួយអង្គចៅក្រមត្រឹមតែ៦រូបនេះ ឬត្រូវរង់ចាំរហូតមានការតែងតាំងចៅក្រមគ្រប់ចំនួននៅកៅអីដែលទំនេរ។
ចៅក្រមនៃតុលាការធម្មនុញ្ញទាំង៦រូប រួមមាន លោក Moon Hyeong-bae និង លោក Lee Mi-seon តែងតាំងដោយអតីតប្រធានាធិបតី Moon Jae-in ហើយពួកគេនឹងផុតអាណត្តិពីខែមេសា២០១៩ដល់ខែមេសាឆ្នាំ២០២៥។ ចៅក្រមទាំងពីរនេះស្ថិតនៅក្នុងគណបក្សសេរីជឿនលឿន ដែលបច្ចុប្បន្នប្តូរជាគណបក្សប្រជាធិបតេយ្យ។
ចៅក្រម Kim Hyeong-du និងចៅក្រម Jeong Jeong-mi តែងតាំងដោយអតីតប្រធានអង្គចៅក្រម Kim Myeong-soo។ ចៅក្រម Jeong Hyeong-sik តែងតាំងដោយលោក Yoon Suk Yeol និងចៅក្រម Kim Bok-hyeong តែងតាំងដោយលោក Cho Hee-dae ប្រធានតុលាការកំពូលនាពេលបច្ចុប្បន្ន។ ចៅក្រមទាំង៤ខាងក្រាមនេះសុទ្ធតែចៅក្រមមកពីគណបក្សអភិរក្សរបស់លោក Yoon Suk Yeol។
មានការស្នើឡើងថា ដើម្បីបំពេញកៅអីដែលទំនេរទាំង៣ក្នុងតុលាការធម្មនុញ្ញនោះ ចៅក្រមម្នាក់ត្រូវតែងតាំងដោយគណបក្សកាន់អំណាច PPP និង២រូបទៀតតែងតាំងដោយគណបក្សប្រជាធិបតេយ្យ។ ដោយសារតែផលលំបាកស្មុគស្មាញនៃដំណើរការសភាដែលត្រូវការឯកភាពគ្នាលើសំឡេង២ភាគ៣ដើម្បីអនុម័ត ការតែងតាំងអាចធ្លាក់ទៅលើសមត្ថកិច្ចរបស់ប្រធានាធិបតីស្តីទី លោក Han Duck-soo។
ទោះបីរៀបចំនីតិវិធីបែបណាក៏ដោយក្នុងការតែងតាំងចៅក្រមថ្មីដើម្បីបង្រ្គប់កៅអីដែលនៅទំនេរ ឬក៏ដំណើរការដោយចំនួនចៅក្រមដែលមានស្រាប់ គឺលោក Yoon Suk Yeol មានប្រៀបឈ្នះនិងទទួលបានការប្រគល់អំណាចឲ្យវិញ ដរាបណាចៅក្រមដែលមានសិទ្ធិបោះឆ្នោតសម្រេចសេចក្តីលើការដកហូតអំណាចនោះនៅតែប្រកាន់និន្នាការបក្សច្រើនជាងអ្វីដែលបានកើតឡើងក្នុងនយោបាយកូរ៉េដែលកើតឡើងក្រោយប្រកាសច្បាប់អាជ្ញាសឹកនោះ។
ថ្វីត្បិតតែមានរយៈពេល១៨០ថ្ងៃដើម្បីដំណើរការសម្រេចសេចក្តី តុលាការធម្មនុញ្ញកូរ៉េ ធ្លាប់បានប្រើពេលតែ៦៣ថ្ងៃដើម្បដំណើរការសម្រេចសេចក្តីលើសំណុំដកហូតដំណែងរបស់អតីតប្រធានាធិបតី Roh Moo-hyun ដោយច្រានចោលការបោះឆ្នោតទម្លាក់របស់រដ្ឋសភា។
តុលាការនេះ បានប្រើពេល៩២ថ្ងៃដើម្បីដំណើរការសម្រេចសេចក្តីលើសំណុំរឿងដកហូតដំណែងរបស់អតីតប្រធានាធិបតី Park Geun-hye ដោយតម្កល់ការសម្រេចរបស់សភាចាត់ទុកជាបានការ។
នៅក្នុងដំណើរការសំណុំរឿងដ៏ស្មុគស្មាញនេះ លោក Yoon Suk Yeol ហាក់មានប្រៀបក្នុងការតតាំងក្តីដើម្បីទទួលបានអំណាចមកវិញ ដោយសារតែសមាជិកអង្គចៅក្រមតុលាការធម្មនុញ្ញភាគច្រើនចេញពីគណបក្សអភិរក្សនិយមរបស់លោក។ ព្រោះហេតុនោះ ទើបលោក បានចេញមុខប្រកាសនៅមុនពេលសភាប្រជុំដកហូតអំណាចកាលពីថ្ងៃសៅរ៍កន្លងទៅថា «លោកនឹងប្រយុទ្ធដល់ទីបញ្ចប់»៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


