ព័ត៌មានអន្ដរជាតិ
ប៉ូលិស អ្នកពន្លត់អគ្គីភ័យមីយ៉ាន់ម៉ាជាង៤០០នាក់ហើយរត់ទៅឥណ្ឌា
មនុស្សជាង៤០០នាក់មកពីប្រទេសមីយ៉ាន់ម៉ាដែលភាគច្រើនជាប៉ូលិសបានភៀសខ្លួនចូលទៅប្រទេសឥណ្ឌាចាប់ពីចុងខែកុម្ភៈមក។ នេះបើយោងតាមមន្ត្រីប៉ូលិសឥណ្ឌាម្នាក់បាននិយាយនៅថ្ងៃចន្ទ ទី១៥ ខែមីនា ខណៈកម្លាំងសន្តិសុខមីយ៉ាន់ម៉ានៅតែបន្តបង្ក្រាបបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យដោយហិង្សា។
ប៉ូលិសម្នាក់បាននិយាយថា ពួកគេបានភៀសខ្លួន ពីព្រោះពួកគេភ័យខ្លាចការធ្វើទុក្ខបុកម្នេញ បន្ទាប់ពីបដិសេធនឹងបញ្ជារបស់យោធាមីយ៉ាន់ម៉ាបាញ់លើអ្នកតវ៉ា។

មន្ត្រីប៉ូលិសនៅរដ្ឋ Mizoram ប្រទេសឥណ្ឌាបានប្រាប់ Reuters ដោយមិនបង្ហាញអត្តសញ្ញាណដោយបារម្ភពីសុវត្ថិភាពបាននិយាយថា នៅថ្ងៃសុក្រ ទី១២ ខែមីនា កន្លងទៅ មានអ្នកឆ្លងដែនចូលឥណ្ឌាប្រហែល១១៦នាក់។
ពួកគេមានទាំងប៉ូលិស និងក្រុមពន្លត់អគ្គីភ័យ អ្នកខ្លះយកមកជាប់ខ្លួនតែសំលៀកបំពាក់តិចតួចប៉ុណ្ណោះ នៅពេលពួកគេបានឆ្លងដែន។
រដ្ឋាភិបាលឥណ្ឌាបានបញ្ជាឲ្យអាជ្ញាធរមូលដ្ឋានបញ្ឈប់ការហូរចូល ប៉ុន្តែនៅតាមតំបន់ភ្នំពិតជាពិបាកក្នុងទប់ស្កាត់ខ្លាំងណាស់។ វាក៏មានទំនាក់ទំនងជិតស្និទ្ធពីជនជាតិភាគតិច និងវប្បធម៌រវាងប្រជាជនទាំងពីរប្រទេសដែលនៅតំបន់ដាច់ស្រយាលតាមព្រំដែន។
ប៉ូលិសឈ្មោះ Khaw អាយុ៣៤ឆ្នាំបាននិយាយថា គាត់បានបដិសេធនឹងបញ្ជា ហើយក៏ឈប់ទៅធ្វើការបង្ក្រាបជាមួយអ្នកពន្លត់អគ្គីភ័យ២០នាក់ផ្សេងទៀត។
គាត់និយាយដោយសំអាងលើចលនាប្រឆាំងនឹងរបបយោធាមីយ៉ាន់ម៉ាថា ៖«ខ្ញុំគាំទ្រចលនាប្រឆាំងនឹងរបបយោធាមីយ៉ាន់ម៉ា។ ខ្ញុំមិនចង់ស្ថិតក្រោមការគ្រប់គ្រងរបស់យោធាទេ»។
រហូតមកដល់ពេលនេះ មនុស្សប្រហែល១៤០នាក់ហើយត្រូវបានសម្លាប់ និងរាប់ពាន់នាក់ត្រូវបានឃុំខ្លួននៅប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារ ថ្ងៃទី១ កុម្ភៈ។
អ្នកតវ៉ានៅតែបន្តចេញធ្វើបាតុកម្មនៅតាមដងផ្លូវទូទាំងប្រទេសមីយ៉ាន់ម៉ា បើទោះជាអាជ្ញាធរបានធ្វើការបង្ក្រាបដោយបាញ់គ្រាប់កាំភ្លើងជ័រ ឧស្ម័នទឹកភ្នែក និងគ្រាប់កាំភ្លើងពិតដើម្បីបញ្ឈប់ពួកគេក៏ដោយ។
នៅថ្ងៃចន្ទ ម្សិលមិញនេះ មានអ្នកតវ៉ាចំនួន១៥នាក់ត្រូវបានសម្លាប់ទូទាំងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីកាលពីថ្ងៃអាទិត្យមនុស្សស្លាប់ច្រើនបំផុតដែលបានក្លាយជាថ្ងៃថ្លុកឈាមចាប់តាំងពីរដ្ឋប្រហារកើតឡើង៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៥ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


