ព័ត៌មានអន្ដរជាតិ
ក្រុមស៊ើបអង្កេតចម្រុះ ពង្រីកការចាប់ខ្លួនមន្ត្រីយោធាជាប់ពាក់ព័ន្ធអនុវត្តច្បាប់អាជ្ញាសឹក
ក្រុមស៊ើបអង្កេតចម្រុះ បានចាប់ខ្លួនប្រធានបញ្ជាការស៊ើបការណ៍នៃក្រសួងការពារជាតិ និងបានឃុំខ្លួនជាផ្លូវការនៅថ្ងៃសុក្រពីបទជាប់ពាក់ព័ន្ធក្នុងប្រតិបត្តិការច្បាប់អាជ្ញាសឹកដែលប្រធានាធិបតី Yoon Suk Yeol បានប្រកាសកាលពីថ្ងៃទី៣ខែធ្នូ។
យោងសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានកូរ៉េ Yonhap ក្រុមស៊ើបអង្កេតចម្រុះ បានចេញសេចក្តីថ្លែងការណ៍ឲ្យដឹងថា ដីកាចាប់ខ្លួនមួយត្រូវបានចេញសម្រាប់ឧត្តមសេនីយទោ Moon Sang-ho ក្រោមបទចោទប្រកាន់ថាបានចូលរួមក្នុងមុខងារសំខាន់ៗទាក់ទងនឹងការបះបោរ ក៏ដូចជាការបំពានអំណាច។

លោក Moon ត្រូវបានគេសង្ស័យថា បានបញ្ជូនកងទ័ពនៅក្នុងបញ្ជារបស់គាត់ទៅកាន់ការិយាល័យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅទីក្រុង Gwacheon ភាគខាងត្បូងនៃទីក្រុងសេអ៊ូលកាលពីថ្ងៃទី៣ខែធ្នូ ភ្លាមៗបន្ទាប់ពីប្រធានាធិបតី Yoon Suk Yeol បានប្រកាសច្បាប់អាជ្ញាសឹក។
គាត់ក៏ត្រូវបានគេសង្ស័យថា បានពិភាក្សាអំពីប្រតិបត្តិការច្បាប់អាជ្ញាសឹកជាមួយលោក Noh Sang-won អតីតមេបញ្ជាការចារកម្មការពារជាតិ រួមជាមួយនឹងមន្ត្រីក្រោមឱវាទពីរនាក់ទៀតនៅឯហាងប៊ឺហ្គឺនៅខេត្ត Gyeonggi ពីរថ្ងៃមុនការដាក់ច្បាប់អាជ្ញាសឹក។
សេចក្តីរាយការណ៍នោះ បានលើកឡើងថា ក្នុងអំឡុងពេលកិច្ចប្រជុំគណៈកម្មាធិការសភាមុននេះ លោក Moon បានអះអាងថា លោកបានដឹងអំពីការប្រកាសច្បាប់អាជ្ញាសឹកតាមរយៈសុន្ទរកថាជាតិរបស់លោក Yoon ប៉ុណ្ណោះ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


