ព័ត៌មានអន្ដរជាតិ
បាក់ស្ពាននៅប្រេស៊ីល ធ្លាក់រថយន្តផ្ទុកអាស៊ីដស៊ុលផួរិច លេចធ្លាយសារធាតុគីមីពេញទន្លេ
កាលពីថ្ងៃអាទិត្យទី២២ខែធ្នូឆ្នាំ២០២៤ នៅប្រទេសប្រេស៊ីល មានហេតុការណ៍បាក់ស្ពាន បណ្តាលឲ្យមនុស្ស២នាក់ បាត់បង់ជីវិត ហើយថែមទាំងធ្លាក់រថយន្តផ្ទុកអាស៊ីដស៊ុលផួរិច ចូលទៅក្នុងទន្លេទៀតផង។

ស្ពានដែលបាក់ មានប្រវែង៥៥០ម៉ែត្រ ឆ្លងទន្លេ Tocantins តភ្ជាប់ទីក្រុង Estreito នៃរដ្ឋ Maranhao ទៅកាន់ទីក្រុង Aguiarnopolis នៃរដ្ឋ Tocantins ហើយក្រៅពីមនុស្សស្លាប់ ក៏មានអ្នកបាត់ខ្លួនច្រើននាក់ទៀតដែរ ប៉ុន្តែប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះ ត្រូវរាំងស្ទះដោយសារតែសារធាតុគីមី លេចធ្លាយហូរហៀរពេញទន្លេ។
មកទល់ពេលនេះ ក្រុមមន្ត្រីនៅតែមិនទាន់អាចកំណត់ជាក់លាក់បានថាតើ ស្ពាននេះបាក់បណ្តាលមកពីអ្វី ប៉ុន្តែមានការសន្និដ្ឋានថា មូលហេតុនៃគ្រោះថ្នាក់នេះគឺដោយសារ មានរថយន្តដឹកលើសទម្ងន់ច្រើនគ្រឿង ធ្វើចរាចរណ៍ នាំឲ្យស្ពានមិនអាចទ្រាំទ្របាន។
ក្រោយហេតុការណ៍នេះ អាជ្ញាធរបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះបរិស្ថាន ដែលរងផលប៉ះពាល់ដោយសារការលេចធ្លាយអាស៊ីដស៊ុលផួរិច ខណៈខ្លួនតាមដានស្ថានភាពយ៉ាងយកចិត្តទុកដាក់ និងធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេ។
សូមបញ្ជាក់ថា អាស៊ីដស៊ុលផួរិច ជាសាធាតុគីមីដែលគេយកទៅប្រើ ដើម្បីផលិតគ្រឿងផ្ទុះនិងប្រើក្នុងឧស្សាហកម្មផ្សេងៗទៀត។ វាអាចបង្កផលប៉ះពាល់ដល់ សុខភាពមនុស្ស សត្វ និងជីវចម្រុះយ៉ាងធ្ងន់ធ្ងរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ស្លាប់៣នាក់និងរបួស៤នាក់ ក្នុងហេតុការណ៍បាក់ស្ពាននៅរដ្ឋ Mississippi សហរដ្ឋអាមេរិក
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


