ព័ត៌មានអន្ដរជាតិ
ខែក្រោយ BRICS នឹងមានដៃគូផ្លូវការ ៩ប្រទេសទៀត ក្នុងនោះមានអាស៊ីអាគ្នេយ៍ ៣ប្រទេសដែរ
តាមការបញ្ជាក់ពីរុស្ស៊ី, ប្រទេសចំនួន៩ នឹងក្លាយជារដ្ឋដៃគូ BRICS ផ្លូវការនៅខែមករាឆ្នាំ២០២៥ ហើយក្នុងចំណោមនោះ ក៏មានប្រទេសនៃតំបន់អាស៊ីអាគ្នេយ៍ចំនួន៣ផងដែរ។

លោក Yuri Ushakov ជំនួយការប្រធានាធិបតីរុស្ស៊ី បានប្រកាសនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃចន្ទទី២៣ខែធ្នូឆ្នាំ២០២៤ថា ប្រទេសទាំង៩ ដូចជា បេឡារុស បូលីវី ឥណ្ឌូណេស៊ី កាហ្សាក់ស្ថាន ថៃ គុយបា អ៊ូហ្គង់ដា ម៉ាឡេស៊ី និងអ៊ូសបេគីស្ថាន នឹងក្លាយជាដៃគូផ្លូវការរបស់ BRICS ចាប់ពីថ្ងៃទី១ខែមករាឆ្នាំ២០២៥ទៅ។
តាមពិតឋានៈប្រទេសជាដៃគូថ្មីនេះ ត្រូវបានអនុម័តក្នុងកិច្ចប្រជុំកំពូល BRICS ដែលរុស្ស៊ីរៀបចំធ្វើជាម្ចាស់ផ្ទះនៅទីក្រុង Kazan តាំងតែពីខែតុលាមកម្ល៉េះ។ ឋានៈនេះ អនុញ្ញាតឲ្យប្រទេសទាំងនោះ ចូលរួមជាអចិន្ត្រៃយ៍នៅក្នុងសម័យប្រជុំពិសេសនៃជំនួបកំពូលរបស់ BRICS និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស ក៏ដូចជាព្រឹត្តិការណ៍កម្រិតខ្ពស់ផ្សេងទៀត។ មិនត្រឹមប៉ុណ្ណឹងប្រទេសដៃគូ ក៏អាចចែករំលែកឯកសារអំពីលទ្ធផលការងាររបស់ក្រុមផងដែរ។
សូមបញ្ជាក់ថា ដើមឡើយ BRICS មានតែប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន ប៉ុណ្ណោះ ដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៩ ជាក្រុមកិច្ចសហប្រតិបត្តិការសម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន ហើយមិនយូរប៉ុន្មានក៏មានអាហ្វ្រិកខាងត្បូងចូលរួមនៅឆ្នាំ២០១០។ ក្រោយមក ប្លុកនេះបានពង្រីកខ្លួន ដោយបន្ថែមសមាជិកថ្មីៗដូចជាអ៊ីរ៉ង់ អេហ្ស៊ីប អេត្យូពី និងអារ៉ាប់រួម។
BRICS តំណាងឲ្យប្រហែល៤០%នៃចំនួនប្រជាជនពិភពលោក និង១ភាគ៥នៃពាណិជ្ជកម្មសកល ប៉ុន្តែក្រុមនេះ ត្រូវបានបណ្តាប្រទេសលោកខាងលិច ចាត់ទុកជាគូប្រជែងរបស់ប្លុកដែលខ្លួនកំពុងដឹកនាំ តួយ៉ាងដូចជា G7 ជាដើម៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ពូទីន៖ មិនមែនលោកខាងលិចទេ តែជា BRICS ដែលជួយដល់កំណើនសេដ្ឋកិច្ចពិភពលោក
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៩ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


