ព័ត៌មានអន្ដរជាតិ
ពូទីន៖ មិនមែនលោកខាងលិចទេ តែជា BRICS ដែលជួយដល់កំណើនសេដ្ឋកិច្ចពិភពលោក
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃសុក្រថា ក្រុមប្រទេស BRICS នឹងបង្កើតបាននូវកំណើនសេដ្ឋកិច្ចពិភពលោកភាគច្រើននាប៉ុន្មានឆ្នាំខាងមុខ ដោយសារទំហំ និងកំណើនដ៏លឿនគួរសមរបស់ខ្លួន បើធៀបនឹងប្រទេសលោកខាងលិច។

លោក ពូទីន បានបង្ហាញក្ដីសង្ឃឹមថានឹងពង្រីក BRICS ដែលមានការចូលរួមពីអេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ អារ៉ាប់រួម ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូង ឲ្យក្លាយជាការប្រឆាំងដ៏មានឥទ្ធិពលចំពោះលោកខាងលិចនៅក្នុងនយោបាយ និងពាណិជ្ជកម្មពិភពលោក។
រុស្ស៊ី គ្រោងនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល BRICS នៅទីក្រុង Kazan នៅថ្ងៃទី២២ដល់ថ្ងៃទី២៤ខែតុលា។
លោក ពូទីន បានប្រាប់មន្ត្រីនិងអ្នកជំនួញនៅឯវេទិកាធុរកិច្ច BRICS នៅទីក្រុងមូស្គូថា៖ «បណ្តាប្រទេសនៅក្នុងសមាគមរបស់យើង គឺជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចពិភពលោក។ នាពេលអនាគតដ៏ខ្លីខាងមុខនេះ BRICS នឹងបង្កើតការកើនឡើងដ៏ចាំបាច់នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក»។
លោក ពូទីន បានបន្ថែមថា៖ «កំណើនសេដ្ឋកិច្ចនៃសមាជិក BRICS នឹងកាន់តែពឹងផ្អែកតិចទៅលើឥទ្ធិពល ឬការជ្រៀតជ្រែកពីខាងក្រៅ។ នេះជាអធិបតេយ្យភាពសេដ្ឋកិច្ចដ៏សំខាន់»។
កិច្ចប្រជុំកំពូលនៅរុស្ស៊ីសប្តាហ៍ក្រោយនេះ បានបង្ហាញជាភស្តុតាងថា កិច្ចខិតខំប្រឹងប្រែងរបស់លោកខាងលិច ដើម្បីធ្វើឲ្យរុស្ស៊ីឯកោជុំវិញសកម្មភាពរបស់ខ្លួននៅអ៊ុយក្រែន បានបរាជ័យ។
រុស្ស៊ីចង់ឲ្យប្រទេសផ្សេងទៀតធ្វើការជាមួយខ្លួន ដើម្បីជួសជុលប្រព័ន្ធហិរញ្ញវត្ថុពិភពលោក និងបញ្ចប់ការត្រួតត្រានៃប្រាក់ដុល្លារអាមេរិក។
ប្រទេសចិន ឥណ្ឌា និងអារ៉ាប់រួម បានបញ្ជាក់កាលពីថ្ងៃសុក្រថា មេដឹកនាំរបស់ពួកគេនឹងចូលរួមកិច្ចប្រជុំកំពូលនៅទីក្រុង Kazan៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


