ព័ត៌មានអន្ដរជាតិ
ស្ត្រីជនជាតិអង់គ្លេសនិងគូដណ្តឹងស្លាប់នៅតំបន់លំហែកាយវៀតណាម ខណៈមូលហេតុនៅអាថ៌កំបាំងនៅឡើយ
ស្ត្រីជនជាតិអង់គ្លេសម្នាក់ និងគូដណ្តឹងជនជាតិអាហ្រ្វិកខាងត្បូង ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងបន្ទប់ស្នាក់នៅលំហែកាយមួយកន្លែងនៅប្រទេសវៀតណាម។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC។

Greta Marie Otteson អាយុ៣៣ឆ្នាំត្រូវបានបុគ្គលិកកន្លែងស្នាក់នៅនោះ ប្រទះឃើញដេកស្លាប់នៅលើគ្រែក្នុងបន្ទប់ជាន់ទី១ ក្នុងទីក្រុង Hoi An ជាតំបន់កណ្តាលនៃប្រទេសវៀតណាមនៅម៉ោងប្រហែល១១:១៨នាទីម៉ោងក្នុងស្រុកកាលពីថ្ងៃទី ២៦ខែធ្នូ។ ចំណែកគូដណ្តឹងរបស់នាងឈ្មោះ Els Arno Quinton អាយុ៣៦ឆ្នាំ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅលើគ្រែក្នុងបន្ទប់មួយផ្សេងទៀតក្នុងវីឡាដដែលនោះ ដោយបន្ទប់ត្រូវបានចាក់សោពីខាងក្នុង។
បើតាមព័ត៌មានបឋម Otteson គឺជាអ្នកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយ លោក Quinton គឺជាតន្ត្រីករនិងជាអ្នកផ្សាយផ្ទាល់។ ពួកគេទាំងពីរទើបតែភ្ជាប់ពាក្យដោយ វីដេអូប្រកាសពីការភ្ជាប់ពាក្យរបស់ពួកគេត្រូវបានបង្ហោះនៅលើ Instagram ដោយក្រុមហ៊ុនវីដេអូ Red Eye Studios កាលពីថ្ងៃទី១១ខែធ្នូ។
អ្នកទាំងពីរបានចុះឈ្មោះស្នាក់នៅបណ្តោះអាសន្នរយៈពេលវែងនៅវីឡា Hoa Chuong ក្នុងឃុំ Cam Thanh តាំងពីរដូវក្តៅឆ្នាំមុន។
ពាក់ព័ន្ធបញ្ហានេះ ក្រសួងការបរទេសរបស់ចក្រភពអង់គ្លេសបានកំពុងទាក់ទងជាមួយអាជ្ញាធរមូលដ្ឋាន និងជួយដល់គ្រួសាររបស់ស្ត្រីជនជាតិអង់គ្លេសដែលបានស្លាប់នៅក្នុងប្រទេសវៀតណាមនេះផងដែរ។
ប៉ូលិស បាននិយាយថា ការពិនិត្យសាកសពជាបឋម ពុំមានស្លាកស្នាមអ្វីដោយការប្រើហិង្សាឡើយ ហើយបន្ទប់ទាំងនោះមិនឃើញមានស្លាកសញ្ញាចោរកម្មឡើយ។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា មានដបស្រាទទេជាច្រើនត្រូវបានរកឃើញនៅកន្លែងកើតហេតុ។ មកដល់ពេលនេះប៉ូលិសកំពុងធ្វើការស៊ើបអង្កេតលើមូលហេតុនៃការស្លាប់របស់អ្នកទាំងពីរនៅឡើយ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


