ព័ត៌មានអន្ដរជាតិ
ខ្លាំងទៅៗហើយ! យោធាមីយ៉ាន់ម៉ាចេញដីកាចាប់ខ្លួនប្រេសិតពិសេសប្រចាំ UN
យោធាមីយ៉ាន់ម៉ាកំពុងតែបង្កើនសម្ពាធទៅលើក្រុមមួយដែលបង្កើតឡើងដោយសមាជិកសភាមកពីគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រី អ៊ុងសាន ស៊ូជី ។

ទូរទស្សន៍រដ្ឋរបស់ប្រទេសនេះបានរាយការណ៍កាលពីថ្ងៃអង្គារថា យោធាបានចេញដីកាចាប់ខ្លួនសម្រាប់ប្រេសិតពិសេសប្រចាំ UN ដែលត្រូវបានតែងតាំងដោយគណៈកម្មាធិការតំណាងសភា Pyidaungsu Hluttaw ឬ CRPH ដែលជាស្ថាប័នសមាជិកសភារួមទាំងសមាជិក NLD ផងដែរ ។ យោធាបានចោទប្រកាន់បេសកជននោះពីបទក្បត់ជាតិ ។

CRPH អំពាវនាវឲ្យជនស៊ីវិលបន្តការតវ៉ាដោយនិយាយថា សកម្មភាពផ្លូវច្បាប់សម្រាប់ការពារខ្លួនមិនមែនជាឧក្រិដ្ឋកម្មទេ ខណៈយោធានិយាយថា ក្រុមនេះគឺខុសច្បាប់ ។
យោធាបានប្រកាសច្បាប់អាជ្ញាសឹកសម្រាប់តំបន់មួយចំនួនក្នុងទីក្រុងយ៉ាំងហ្គោនកាលពីថ្ងៃអាទិត្យដើម្បីបង្ក្រាបការតវ៉ា ។

កាលពីថ្ងៃអង្គារបាតុកម្មបានកើតឡើងនៅទូទាំងប្រទេស ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មនុស្ស ២ នាក់ត្រូវបានសម្លាប់នៅពេលដែលកម្លាំងសន្តិសុខបានបាញ់រះទៅលើក្រុមអ្នកតវ៉ានៅទីក្រុងយ៉ាំងហ្គោន និងកន្លែងផ្សេងទៀត ។

UN និយាយថា យ៉ាងហោចណាស់មានមនុស្ស ១៨៣ នាក់ត្រូវបានសម្លាប់ក្នុងការបង្ក្រាបចាប់តាំងពីរដ្ឋប្រហារនៅថ្ងៃទី ១ ខែកុម្ភៈ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ យោធាមីយ៉ាន់ម៉ាបានគ្រប់គ្រងគណនីធនាគារមូលនិធិ OSF របស់មហាសេដ្ឋី Soros
ចុចអាន ៖ មិនធូរស្បើយឡើយ! ចំនួនបាតុករ ស្លាប់ក្នុងរដ្ឋប្រហារយោធាមីយ៉ាន់ម៉ាកើនឡើងទៀតហើយ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


