ព័ត៌មានអន្ដរជាតិ
មិនមែន២៤ម៉ោងទេ! ឥឡូវលោក ត្រាំ ថា ត្រូវការពេល៦ខែ ដើម្បីបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
ផ្ទុយពីការអះអាងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត ឥឡូវអ្នកសាធារណរដ្ឋអាមេរិក ដូណាល់ ត្រាំ និយាយថា ក្រោយចូលកាន់តំណែង លោកត្រូវការពេល៦ខែ ដើម្បីនាំអ៊ុយក្រែននិងរុស្ស៊ី ឈានឆ្ពោះទៅរកកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម ប៉ុន្តែលោកជឿថា លោកនឹងធ្វើបានលឿនជាងនេះ។
នេះគឺជាការឆ្លើយតបរបស់លោកត្រាំ ចំពោះសំណួរអ្នកកាសែត អំឡុងសន្និសីទសារព័ត៌មាននៅ Mar-a-Lago ក្នុងរដ្ឋ Florida កាលពីថ្ងៃអង្គារទី៧ខែមករាឆ្នាំ២០២៥។
ឆ្លើយតបសំណួរទាក់ទិនពេលវេលាជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ស្តីពីបញ្ហាសង្គ្រាមនៅអ៊ុយក្រែន, លោក ត្រាំ លើកឡើងថា «ជំនួបនោះអាចកើតឡើងក្រោយលោកចូលកាន់តំណែងនៅថ្ងៃទី២០ខែមករា។ ខ្ញុំដឹងថា ពូទីន ចង់ជួបខ្ញុំ»។ អំឡុងពេលនោះដែរ លោកត្រាំបង្ហាញក្តីសង្ឃឹមថា សង្គ្រាមនឹងបញ្ចប់ក្នុងរយៈពេល៦ខែ ឬឆាប់ជាងនេះក៏អាចថាបាន។
ពាក់ព័ន្ធរឿងនេះដែរ លោកត្រាំ បានស្តីបន្ទោសខ្លាំងៗទៅប្រធានាធិបតីផុតអាណត្តិអាមេរិក ចូ បៃដិន ថា បើអាមេរិកមិនចេញមុខធានាឲ្យអ៊ុយក្រែន ចូលជាសមាជិកអង្គការណាតូទេនោះ ម្ល៉េះសង្គ្រាមរុស្ស៊ីក៏នឹងមិនផ្ទុះឡើងដែរ។
លោក ត្រាំ អះអាងទៀតថា ទីក្រុងវ៉ាស៊ីនតោន ចង់ឃើញអ៊ុយក្រែនចូលណាតូ ទាំងដែលដឹងថា វាជាក្តីកង្វល់និងជារឿងដែលរុស្ស៊ីជំទាស់ ហើយនោះជាដើមហេតុបង្កឲ្យមានសង្គ្រាម។ មិនត្រឹមប៉ុណ្ណឹង លោក បៃដិន ជាបុគ្គលដែលបំផ្លាញកិច្ចព្រមព្រៀងដែលអាមេរិកមានជាមួយរុស្ស៊ី ធ្វើឲ្យលទ្ធភាពនៃការពង្រីកឥទ្ធិពលសម្ព័ន្ធភាពយោធាដឹកនាំដោយទីក្រុងវ៉ាស៊ីនតោន ទៅលែងរួច។
លោក ត្រាំ សង្កត់ធ្ងន់ថា «តាំងតែមុនពេលលោក ពូទីន ឡើងកាន់តំណែងមកម្ល៉េះ, រុស្ស៊ីតែងបញ្ជាក់ម្តងហើយម្តងទៀតថា ខ្លួនមិនចង់ឃើញអ៊ុយក្រែនចូលណាតូទេ ប៉ុន្តែហេតុអ្វីបានជាលោក បៃដិន នៅតែមិនដឹងអី ហើយទទូចថា ទីក្រុងកៀវ គួរតែចូលរួមជាមួយណាតូទៀត! ខ្ញុំយល់ពីអារម្មណ៍របស់រុស្ស៊ី នៅពេលមានប្លុកយោធាបរទេស នៅជាប់មាត់ទ្វាររបស់ខ្លួន»។
សូមបញ្ជាក់ជាថ្មី ក្នុងអំឡុងពេលឃោសនារកសំឡេងឆ្នោតឆ្នាំ២០២៤ លោក ត្រាំ ប្រកាសថា បើលោកទទួលបានជ័យជម្នះ លោកនឹងបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ត្រឹម២៤ម៉ោងប៉ុណ្ណោះ ប៉ុន្តែមកដល់ឥឡូវ ប្រធានាធិបតីជាប់ឆ្នោតអាមេរិករូបនេះ នៅតែមិនលាតត្រដាងថា លោកមានផែនការអ្វីនៅក្នុងដៃ ដើម្បីបញ្ចប់សង្គ្រាម៕
អត្ថបទ៖ សុខ សុវណ្ណ
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ