ព័ត៌មានអន្ដរជាតិ
ភ្លើងឆេះព្រៃបំផ្លាញផ្ទះនិងទ្រព្យសម្បត្តិនៅ Los Angeles ៥ថ្ងៃមកនេះ កំពុងធ្វើឲ្យក្រុមហ៊ុនធានារ៉ាប់រងនៅកាលីហ័្វរញ៉ា ឈឺក្បាលខ្លាំង
នៅពេលដែលភ្លើងឆេះរាលដាលដល់លំនៅឋានរាប់រយ ឬរហូតដល់ពាន់ខ្នងនៅ Los Angeles ត្រឹមរយៈពេលមិនដឹល់១សប្តាហ៍ ដោយបង្ខំឱ្យប្រជាជនជិត២០ម៉ឺននាក់ចាកចេញពីផ្ទះសម្តែង អ្វីដែលគួរឲ្យសោកស្តាយគឺការបាត់បង់ទ្រព្យសម្បត្តិមានផ្ទះសម្បែង រថយន្ត និងហេដ្ឋារចនាសម្ព័ន្ធរាប់ពាន់ផ្សេងទៀត។

ការបាត់បង់ផ្ទះសម្តែង និងសម្ភារៈ ដែលត្រូវគេប៉ាន់ស្មានថា មានតម្លៃជាក់ស្តែងរហូតដល់រាប់ពាន់លានដុល្លារនោះ ក្រុមហ៊ុនធានារ៉ាប់លំនៅឋាន និងសម្ភារៈមានរថយន្តជាដើម នឹងមានបន្ទុកកាន់តែធ្ងន់ ឬថាអាចឈានទៅក្ស័យធន់ ឬទាញវិបត្តិសេដ្ឋកិច្ចសកលឲ្យធ្លាក់ចុះថែមទៀតផង។
មានការលើកឡើងជាច្រើនជុំវិញវិស័យធានារ៉ាប់រងនៅ Los Angeles ជាទីដែលភ្លើងបានឆាបឆេះចាប់តាំងពីថ្ងៃអង្គារទី៧ខែមករាថា ក្រុមហ៊ុនធានារ៉ាប់រងកំពុងតែឈឺក្បាល និងងាកទៅរឹតបនឹ្តងការអនុវត្តគោលនយោបាយធានារ៉ាប់រងរបស់ពួកគេដែលធ្លាប់តែបានការអនុគ្រោះក្នុងពេលកន្លងមក។
Ricardo Lara ជាក្រុមហ៊ុនទទួលកម្រៃជើងសារពីក្រុមហ៊ុនធានារ៉ាប់រងកាលីហ្វ័រញ៉ា (California Insurance) បានចេញនូវសេចក្តីជួយដំណឹងមួយដែល ទប់ស្កាត់ក្រុមហ៊ុនធានារ៉ាប់រងពីការលុបចោលឬមិនទទួលពិនិត្យលើគោលនយោបាយធានារ៉ាប់រងផ្ទះនៅក្នុងតំបន់ប៉ាស៊ីហ្វិក Palisades និងតំបន់ភ្លើងឆេះ Eatonនៅ San Gabriel Valley ដោយអំពាវនាវឲ្យក្រុមហ៊ុនធានារ៉ាប់រងពង្រីកការទទួលខុសត្រូវ ដើម្បីស្ថិរភាពសហគមន៍ដែលទទួលរងវិនាសកម្ម។
ការចេញសេចក្តីប្រកាសកាលពីថ្ងៃព្រហស្បតិ៍ មានបំណងការពារម្ចាស់ផ្ទះរស់នៅតំបន់ខាងលើ ពីការបាត់បង់គោលនយោបាយនោះរយៈពេល១ឆ្នាំ ដោយចាប់ផ្តើមពីថ្ងៃពុធ ពេលដែលអភិបាលក្រុង លោក Gavin Newsom ប្រកាសដាក់ស្ថានភាពក្នុងគ្រាអាសន្ន។
យោងតាមការផ្សាយរបស់ Los Angeles Times ក្រុមហ៊ុនធានារ៉ាប់រងនៅកាលីហ្វ័រញ៉ាមិនបានគិតគួរកែសម្រួលឡើងវិញនូវគោលនយោបាយផ្ទះបន្ទាប់ពីផុតសុពលភាពមួយរយៈរបស់ពួកគេនោះទេ ទោះបីជាពួកគេត្រូវជួនដំណឹងដោយទុករយៈពេល៧៥ថ្ងៃ។ ទោះបីជាបែបណាក្តី គោលនយោបាយនៅមានជាធរមាន អាចត្រូវបានលុបចោលដោយសារហេតុផលមិនបង់បុព្វលាភ។
តាមការចុះផ្សាយដដែល បានបង្ហាញថា ក្រុមហ៊ុនធានារ៉ាបរងបានទម្លាក់ចោលការស្នើសុំបណ្ណធានារ៉ាប់រងរាប់សែន នៅទូទាំងរដ្ឋកាលីហ្វ័រញ៉ាក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែការកើនឡើងហានិភ័យដោយសារខ្វល់ខ្លាំំង និងការរួមចំណែកពីការប្រែប្រួលអាកាសធាតុ។ នាយកដ្ឋានធានារ៉ាប់រងបាននិយាយថា ប្រជាជនរស់នៅតំបន់ភ្លើងឆេះ អាចជាកម្មវត្ថុនៃការមិនកែសម្រួលភ្លាមៗ ដែលនឹងបណ្តាលឲ្យផ្អាកមិនផ្តល់សំណង៕
ដោយ រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


