ព័ត៌មានអន្ដរជាតិ
បៃដិន វាយប្រហារ ត្រាំ ចាស់ដៃ ក្នុងសុន្ទរកថាលាប្រជាជនអាមេរិក
ក្នុងសុន្ទរកថាលាប្រជាជនអាមេរិកមុនអស់តំណែង ប្រធានាធិបតីផុតអាណត្តិលោក ចូ បៃដិន បានវាយប្រហារលោក ដូណាល់ ត្រាំ យ៉ាងចាស់ដៃ ដោយព្រមានអំពីការកើនឡើងនៃជនផ្តាច់ការព្រមទាំងការពូនផ្តុំទៅដោយអ្នកមានទ្រព្យសម្បត្តិស្កុកស្តម្ភនៅក្នុងរដ្ឋបាលថ្មី ក្រោមការដឹកនាំរបស់អ្នកសាធារណរដ្ឋ។
ប្រធានាធីបតីមកពីគណបក្សប្រជាធិបតេយ្យរូបនេះព្រមានចេញពីការិយាល័យអូវ៉ាល់ថា «របបផ្តាច់ការកំពុងលេចចេញជារូបរាងនៅអាមេរិក ដែលពោរពេញទៅដោយអ្នកមានទ្រព្យសម្បត្តិ អំណាច និងឥទ្ធិពល គំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ សិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់យើង ដូច្នេះប្រជាជនអាមេរិក ត្រូវតែការពារឲ្យបាន»។
ស្របពេលជាមួយគ្នានោះដែរ មេដឹកនាំវ័យ៨២ឆ្នាំរូបនេះ ក៏អះអាងដែរថា «ស្ថាប័នប្រជាធិបតេយ្យនៅអាមេរិកកំពុង ត្រូវបំផ្លាញដោយការរីកសាយភាយនៃព័ត៌មានមិនពិត។ ជនជាតិអាមេរិក ត្រូវកប់នៅក្រោមការបំផ្លិចបំផ្លាញដោយព័ត៌មានក្លែងក្លាយ ដែលបើកផ្លូវឲ្យឈានទៅដល់ការរំលោភអំណាច។ សារព័ត៌មានសេរីកំពុងដួលរលំ ប្រព័ន្ធផ្សព្វផ្សាយសង្គម លែងទទួលស្គាល់ការពិត ហើយការពិតត្រូវបានគេបំភ្លៃដោយពាក្យកុហកដើម្បីតែអំណាចនិងផលចំណេញ»។

លើសពីនេះ លោក បៃដិននិយាយថា យើងមិនត្រូវឲ្យលុយកខ្វក់ ចូលពាក់ព័ន្ធនយោបាយរបស់យើងដាច់ខាត។ យើងត្រូវហាមឃាត់តំណាងរាស្រ្ត ពីការជួញដូរភាគហ៊ុន ពេលពួកគេនៅក្នុងសភា ហើយយើងត្រូវធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីកំណត់ឲ្យច្បាស់ថា គ្មានប្រធានាធិបតីណាម្នាក់ មានអភ័យឯកសិទ្ធិពីអំពើឧក្រិដ្ឋកម្មដែលខ្លួនប្រព្រឹត្តក្នុងពេលកាន់តំណែងនោះទេ។ ម្យ៉ាងក៏ត្រូវជំរុញឲ្យមានកំណែទម្រង់ដល់តុលាការកំពូលផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ លោក បៃដិន ជូនពរលោក ត្រាំ ឲ្យទទួលបានជោគជ័យក្នុងការដឹកនាំសហរដ្ឋអាមេរិក នៅក្នុងអាណត្តិថ្មីនេះ ដែលនឹងចាប់ផ្តើមពីថ្ងៃទី២០ខែមករាឆ្នាំ២០២៥ទៅ។

សូមបញ្ជាក់ថា លោក បៃដិន គឺជាប្រធានាធិបតីទី៤៦របស់សហរដ្ឋអាមេរិក ដែលចូលកាន់តំណែងក្នុងឆ្នាំ២០២១ បន្ទាប់ពីយកឈ្នះលោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតជាមួយអង្គបោះឆ្នោត៣០៦ទល់២៣២។
យ៉ាងណាក្នុងអាណត្តិទី២ ដោយសារតែបញ្ហាសុខភាព លោក បៃដិន ក៏សម្រេចចិត្តដកខ្លួននៅពាក់កណ្តាលទី ទុកឲ្យអនុប្រធានាធិបតីអ្នកស្រី កាម៉ាឡា ហារីស ទៅប្រកួតជាមួយលោក ត្រាំ ជំនួសវិញ ប៉ុន្តែអ្នកស្រី ហារីស មិនអាចយកឈ្នះយកត្រាំបានឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មេដឹកនាំរូបណាខ្លះ ដែលត្រូវបានអញ្ជើញចូលរួមក្នុងថ្ងៃឡើងកាន់តំណែងរបស់ ដូណាល់ ត្រាំ?
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម១៥ ម៉ោង agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


