ព័ត៌មានអន្ដរជាតិ
Influencer ជនជាតិអូស្ត្រាលីរងបទចោទ «បំពុលកូនខ្លួនឯង» ដើម្បីរៃអង្គាសប្រាក់
អ្នកមានប្រជាប្រិយភាពក្នុងបណ្តាញសង្គម ដែលគេនិយមហៅថា «Influencer» ជនជាតិអូស្ត្រាលីម្នាក់ត្រូវបានចោទប្រកាន់ពីបទបំពុលកូនស្រីរបស់ខ្លួន ដើម្បីទទួលបានការអាណិតផ្តល់អំណោយ និងទាក់ទាញអ្នកតាមដានលើបណ្តាញអ៊ីនធឺណិត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី១៧ខែមករានេះ។

ស្ត្រីអូស្រ្តាលីនេះរស់នៅក្នុងរដ្ឋ Queensland បានអះអាងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា កូនរបស់នាងកំពុងមានជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរ ប៉ុន្តែអ្នកស៊ើបអង្កេតបានចោទប្រកាន់ថា នាងបានដាក់ថ្នាំដល់កូនខ្លួនឯងដែលមានអាយុ១ឆ្នាំ ហើយបន្ទាប់មកបានថតសកម្មភាពខ្លួនឯងមានទុក្ខព្រួយ និងការឈឺចាប់យ៉ាងខ្លាំង។
នៅចន្លោះខែសីហា និងខែតុលា អ្នកស៊ើបអង្កេតបាននិយាយថា ស្ត្រីនោះមកពីតំបន់ Sunshine Coast បានផ្តល់ឱ្យកុមារនេះនូវថ្នាំជាច្រើន ដោយមិនមានវេជ្ជបញ្ជាពីគ្រូពេទ្យ។ លើសពីនេះនាងថែមទាំងប្រើថ្នាំដែលនៅសេសសល់សម្រាប់អ្នកផ្សេងនៅផ្ទះរបស់នាងថែមទៀត។
ប៉ូលិសបានចាប់ផ្តើមស៊ើបអង្កេតនៅថ្ងៃទី១៥ខែតុលា នៅពេលដែលកុមារនេះត្រូវបានគេនាំទៅមន្ទីរពេទ្យដោយសារមានបញ្ហាផ្លួវចិត្ត និងសភាពរាងកាយធ្ងន់ធ្ងរ និងគ្រោះថ្នាក់។ ពេទ្យបានធ្វើតេស្តរកឃើញថ្នាំដែលគ្មានការអនុញ្ញាតនៅក្នុងខ្លួនកុមារនេះ។ ទោះជាយ៉ាងណាកុមារមកពេលនេះមានសុវត្ថិភាពល្អ។
បន្ទាប់ពីការស៊ើបអង្កេតជាច្រើនខែ ស្ត្រីអាយុ៣៤ឆ្នាំរូបនេះត្រូវបានចោទប្រកាន់ពីបទធ្វើទារុណកម្ម គ្រប់គ្រងសារធាតុពុល បង្កើតសម្ភារៈកេងប្រវ័ញ្ចលើកុមារ និងការក្លែងបន្លំ។
ក្រោមហេតុផលនេះស្ត្រីរូបនេះបានរៃអង្គាសប្រាក់បានចំនួន ៦ម៉ឺនដុល្លារអូស្ត្រាលី (៣៧៣០០ដុល្លារអាមេរិក) តាមរយៈការបរិច្ចាគរបស់ GoFundMe។ ប៉ូលិសក៏បានស៊ើបអង្កេតមនុស្សផ្សេងទៀតជុំវិញការរំលោភបំពាននេះ ប៉ុន្តែមិនមានភស្តុតាងដើម្បីចោទប្រកាន់នរណាម្នាក់ផ្សេងទៀតនោះទេ។ ស្ត្រីរូបនេះនឹងត្រូវប្រឈមមុខនឹងតុលាការ Brisbane Magistrates នៅថ្ងៃសុក្រនេះ៕


អត្ថបទ៖ ប៊ុន សុភាព
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


