ព័ត៌មានអន្ដរជាតិ
តំបន់ភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ា នឹងជួបខ្យល់ព្យុះខ្លាំងក្លាចំថ្ងៃត្រាំចូលស្បងកាន់តំណែង
ភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ាជាទីដែលមានភ្លើងឆេះព្រៃស្រាប់អូសបន្លាយពេលជិត២សប្តាហ៍ទៅហើយនោះ នឹងជួបខ្យល់ព្យុះ Santa Ana ដ៏ខ្លាំងក្លា ចាប់ពីថ្ងៃទី២០ខែមករា ដល់ថ្ងៃទី២១ខែមករា ចំថ្ងៃដែលលោក ដូណាល់ ត្រាំ នឹងស្បថកាន់តំណែងប្រធានាធិបតីសហរដ្ឋអាមេរិក។

តាមសេចក្តីរាយការណ៍ លោក ដូណាល់ ត្រាំ នឹងធ្វើដំណើរទៅកាន់រដ្ឋកាលីហ្វ័រញ៉ានៅសប្តាហ៍ក្រោយ បន្ទាប់ការពីការស្បថចូលកាន់អំណាចរួច។ ក្នុងអំឡុងពេលឆេះព្រៃក្នុងសប្តាហ៍ លោក ដូណាល់ ត្រាំ ត្រូវបានគេដឹងថា បានស្តីបន្ទោសអភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom ចំពោះសមត្ថភាពក្របគ្រង់ស្ថានការណ៍ភ្លើងឆេះព្រៃនោះ។
ខណៈតំបន់ភ្លើងឆេះព្រៃនៅតំបន់ទីក្រុង Los Angeles ស្ថិតនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា នៅតែមានគ្រោះថ្នាក់ និងស្រេកឃ្លានទឹកភ្លៀងដ៏ខ្លាំងនោះ និងស្របពេលដែលក្រុមពន្លត់អគ្គីភ័យបន្តប្រយុទ្ធដើម្បីទប់ស្កាត់ភ្លើងឆេះព្រៃយ៉ាងពេញលេញ ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ២៧នាក់បានស្លាប់ និង បំផ្លាញផ្ទះរាប់ពាន់ខ្នងក្នុងខែនេះ។
ទោះបីជាគំរូខ្យល់នៅឈូងសមុទ្រត្រូវបានគេរំពឹងថានឹងឆ្លងកាត់តំបន់ Los Angeles និង Ventura ចាប់ពីថ្ងៃទី ២០ខែមករាដល់ថ្ងៃទី ២៤ខែមករាក៏ដោយ ប៉ុន្តែខ្យល់ត្រូវបានព្យាករណ៍ថានឹងបង្កគ្រោះថ្នាក់ខ្ពស់បំផុតនៅចន្លោះយប់ថ្ងៃទី ២០ខែមករា ដល់ព្រឹកថ្ងៃទី ២១ខែមករា។ នេះបើយោងតាមសារព័ត៌មាន New York Times។
តំបន់ Palisades ក្នុងចំណោមតំបន់ជាច្រើនទៀតដែលនៅជិតទីក្រុង Los Angeles ត្រូវភ្លើងឆេះព្រៃដ៏សាហាវឆាបឆេះចាប់ពីថ្ងៃទី៧ខែមករា និងបានបំផ្លាញលំនៅឋានប្រណីតៗរបស់តារាហូលីវូដ ផ្ទះពាណិជ្ជករ អ្នកជំនួញ និងតំបន់ពាណិជ្ជកម្មដ៏ល្បីនៅទីនោះ។
មានសេចក្តីរាយការណ៍ខ្លះបានអះអាងថា ប្រធានាធិបតីជាប់ឆ្នោត លោកដូណាល់ ត្រាំ ដែលមានប្រវត្តិជាអ្នកជំនួញអចលនទ្រព្យជោគជ័យម្នាក់ បានបង្ហាញបំណងអភិវឌ្ឍន៍អចលនទ្រព្យនៅតំបន់ភ្លើងឆេះដ៏សាហាវនោះ៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


