ព័ត៌មានអន្ដរជាតិ
ត្រឹមរយៈពេល៣ខែ ទាហានកូរ៉េខាងជើង១០០០នាក់ស្លាប់ក្នុងសង្គ្រាមជាមួយអ៊ុយក្រែន
មន្ត្រីលោកខាងលិច បានប្រាប់ សារព័ត៌មាន BBC ថា ទាហានកូរ៉េខាងជើងជិត៤០%បានទទួលរងគ្រោះរួចទៅហើយនៅក្នុងការប្រយុទ្ធគ្នានៅក្នុងតំបន់ Kursk ភាគខាងលិចរុស្ស៊ីក្នុងរយៈពេលត្រឹមតែបីខែប៉ុណ្ណោះ ក្នុងនោះទាហានប្រមាណ១០០០នាក់បានស្លាប់។

យោងតាមមន្ត្រីដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ក្នុងចំណោមទាហានប្រមាណ១១០០០ នាក់ដែលបានបញ្ជូនពីកូរ៉េខាងជើង មាន៤០០០ នាក់បានរងគ្រោះក្នុងសមរភូមិ។ ទាហានរងគ្រោះទាំងនោះមានស្លាប់ របួស បាត់ខ្លួន ឬចាប់ខ្លួន។ ក្នុងចំណោម៤០០០នាក់ មាន ប្រហែល១០០០នាក់បានស្លាប់នៅក្នុងសង្គ្រាមគិតត្រឹមពាក់កណ្តាលខែមករា ខណៈអ្នករងរបួសគេមិនដឹងថាកំពុងសម្រាកព្យាបាលនៅកន្លែងណានោះទេ។
តួលេខនេះចង្អុលបង្ហាញពីការចំណាយដ៏ខ្ពស់មិនធម្មតារវាងសម្ព័ន្ធមិត្តរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន គឺលោក គីម ជុងអ៊ុន ខណៈដែលលោកព្យាយាមជួយរុស្ស៊ីក្នុងការបណ្តេញកងកម្លាំងអ៊ុយក្រែនចេញពីប្រទេសរុស្ស៊ី មុនពេលការចរចាបទឈប់បាញ់ដែលអាចកើតមាននៅឆ្នាំក្រោយ។
កងទ័ពកូរ៉េខាងជើងមកពីអង្គភាព «វរជន» ហៅថា Storm Corps ហាក់ដូចជាត្រូវបានបោះចូលទៅក្នុងការប្រយុទ្ធជាមួយនឹងការហ្វឹកហ្វឺនតិចតួចប៉ុណ្ណោះ។ អតីតមេបញ្ជាការរថក្រោះរបស់កងទ័ពអង់គ្លេស លោក Col Hamish de Bretton-Gordon បាននិយាយថា៖«កងទ័ពទាំងនេះគឺជាកងទ័ពដែលមិនសូវត្រូវបានបណ្តុះបណ្តាល និងដឹកនាំដោយមន្រ្តីរុស្ស៊ី ដែលពួកគេមិនយល់»។
ជាមូយគ្នានេះរបាយការណ៍ដែលជាការស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូង ប្រជាជនកូរ៉េខាងជើងមិនទាន់បានត្រៀមខ្លួនសម្រាប់សង្គ្រាមសម័យទំនើបនោះទេ ហើយហាក់ដូចជាងាយរងគ្រោះដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន (FPV) ជាដើម។
ទោះបីជាបែបនេះក៏ដោយ មេបញ្ជាការយោធាកំពូលរបស់អ៊ុយក្រែន លោកឧត្តមសេនីយ៍ Oleksandr Syrskyi បានព្រមានកាលពីដើមសប្តាហ៍នេះថា ទាហានកូរ៉េខាងជើងកំពុងបង្កបញ្ហាយ៉ាងធ្ងន់ធ្ងរដល់ទាហានអ៊ុយក្រែននៅជួរមុខ។ទាហាកូរ៉េខាងជើងមានច្រើនណាស់ពី១១០០០ ទៅ១២០០០ នាក់ដែលមានកម្លាំងចិត្តខ្ពស់ និងបានរៀបចំយ៉ាងល្អនិងកំពុងធ្វើសកម្មភាពវាយលុក និងប្រតិបត្តិការដោយផ្អែកលើយុទ្ធសាស្ត្រសូវៀត៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


