ព័ត៌មានអន្ដរជាតិ
កិច្ចព្រមព្រៀងហាម៉ាស-អ៊ីស្រាអែល៖ ជនជាតិប៉ាឡេស្ទីនត្រូវអនុញ្ញាតឲ្យត្រឡប់ទៅហ្គាហ្សាស្ទ្រីបវិញ
ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសកាលពីថ្ងៃទី២៦មករា២០២៥ថា កិច្ចព្រមព្រៀងមួយទៀតត្រូវបានធ្វើឡើងជាមួយក្រុមហាម៉ាស ដើម្បីដោះលែងចំណាប់ខ្មាំងបន្ថែម ចាប់ពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ខណៈពេលដែលអនុញ្ញាតឲ្យជនជាតិប៉ាឡេស្ទីនត្រឡប់ទៅភាគខាងជើងនៃតំបន់ហ្គាហ្សាស្ទ្រីបវិញដោយចាប់ផ្ដើមពីព្រឹកថ្ងៃចន្ទនេះតទៅ។

កិច្ចព្រមព្រៀងនេះ មានការសម្របសម្រួលដោយប្រទេសកាតា ដែលត្រូវបានគេរំពឹងថានឹងបន្ធូរបន្ថយវិបត្តិដ៏ធំដំបូងនៃបទឈប់បាញ់ដ៏ផុយស្រួយរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល។
ការិយាល័យរបស់លោក ណេតាន់យ៉ាហ៊ូ បានចេញសេចក្ដីថ្លែងការណ៍ថា៖ «បន្ទាប់ពីការចរចាយ៉ាងម៉ឺងម៉ាត់ និងមានការប្ដេជ្ញាចិត្តដែលដឹកនាំដោយនាយករដ្ឋមន្ត្រី ណេតាន់យ៉ាហ៊ូ ក្រុមហាម៉ាសបានគាំទ្រ ហើយនឹងធ្វើការដោះលែងចំណាប់ខ្មាំងមួយដំណាក់កាលបន្ថែមទៀតនៅថ្ងៃព្រហស្បតិ៍ខាងមុខ។ ជាផ្នែកមួយនៃដំណាក់កាលនេះ ពលរដ្ឋអ៊ីស្រាអែលម្នាក់ឈ្មោះ Arbel Yehud ទាហានម្នាក់ឈ្មោះ Agam Berger និងចំណាប់ខ្មាំងម្នាក់បន្ថែមនឹងត្រូវដោះលែង»។
សេចក្តីថ្លែងការណ៍ដដែលនេះ ក៏បានកត់សម្គាល់ផងដែរថា ចំណាប់ខ្មាំងបីនាក់បន្ថែមទៀតនឹងត្រូវដោះលែងនៅថ្ងៃសៅរ៍ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀង។
ការិយាល័យរបស់លោក ណេតាន់យ៉ាហ៊ូ បានបន្ថែមថា អ៊ីស្រាអែលនឹងអនុញ្ញាតឲ្យប្រជាជនប៉ាឡេស្ទីនត្រឡប់ទៅភាគខាងជើងនៃតំបន់ហ្គាហ្សាស្ទ្រីបវិញនៅព្រឹកថ្ងៃចន្ទ ក្រោមកិច្ចព្រមព្រៀងជាមួយក្រុមហាម៉ាស។
លោក ណេតាន់យ៉ាហ៊ូ បានរំលឹកឡើងវិញថា អ៊ីស្រាអែលនឹងមិនលើកលែងនោះទេ បើមានការរំលោភលើកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ ដោយបញ្ជាក់ថា លោកនឹងបន្តជំរុញឲ្យមានការវិលត្រឡប់នៃចំណាប់ខ្មាំងទាំងអស់ មិនថាស្លាប់ ឬក៏រស់៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


