ព័ត៌មានអន្ដរជាតិ
ត្រាំ ប្រាប់ដើមចម ឈានដល់កើតហេតុធ្លាក់យន្តហោះ ខណៈសាកសពមនុស្ស ៤០នាក់ ត្រូវរកឃើញ
ក្នុងសន្និសីទកាសែតនៅសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ទី៣០ខែមករាឆ្នាំ២០២៥ ប្រធានាធីបតីអាមេរិក ដូណាល់ ត្រាំ បានបន្ទោសខ្លាំងៗទៅរដ្ឋបាលចាស់ក្រោមការដឹកនាំរបស់លោក ចូ បៃដិន ថា ជួលមនុស្សអសមត្ថភាពនិងមានបញ្ហាផ្លូវចិត្ត ឲ្យមកកាន់មុខតំណែងគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស ហើយនេះជាដើមចម ឈានដល់កើតមានសោកនាដកម្ម។

យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន American Airlines ដែលធ្វើដំណើរចេញពីទីក្រុង Wichita នៃរដ្ឋ Kansas បានបុកជាមួយឧទ្ធម្ភាគចក្រ Black Hawk ធ្លាក់ចូលទន្លេ Potomac នៅទីក្រុងវ៉ាស៊ីនតោន។ ក្នុងយន្តហោះ មានផ្ទុកមនុស្សចំនួន៦៤នាក់ពេលជួបហេតុការណ៍ ចំណែកឧទ្ធម្ភាគចក្រវិញ មានយោធាចំនួន៣នាក់ ជិះក្នុងនោះ។
លោកត្រាំបន្ទោសថា ចូ បៃដិន បានលើកទឹកចិត្តដល់រដ្ឋបាលអាកាសចរណ៍សហព័ន្ធ ឲ្យជ្រើសរើសបុគ្គលិកដែលមានពិការភាពបញ្ញាធ្ងន់ធ្ងរ ក៏ដូចជាបញ្ហាផ្លូវចិត្តនិងរាងកាយយ៉ាប់យ៉ឺន ក្រោមកម្មវិធីជួលមនុស្សចម្រុះសាសន៍ឲ្យមកធ្វើការ។ លោកត្រាំ ស្តីឲ្យថា កម្មវិធីនេះអនុញ្ញាតឲ្យមានការជួល សូម្បីតែអ្នកស្តាប់មិនសូវឮ មើលមិនសូវឃើញ ឬដល់ថ្នាក់ខ្វិន មានជំងឺឆ្កួតជ្រូក និងមនុស្សតឿទៀតផង។
ទោះបីជាយ៉ាងណាក៏ដោយ លោក ត្រាំ មិនបានបង្ហាញព័ស្តុតាងគាំទ្រការចោទប្រកាន់របស់ខ្លួនទេ ប៉ុន្តែលោកបានលើកឡើងថា ឧទ្ធម្ភាគចក្រនោះគឺហោះហើរខុសពេល និងខុសកន្លែង។

ការចោទប្រកាន់របស់លោក ត្រាំ កើតឡើងស្របពេលក្រុមរុករក បានស្រង់សាកសពមនុស្សចំនួន៤០នាក់ចេញពីទន្លេ Potomac និងបានរកឃើញប្រអប់ខ្មៅរបស់យន្តហោះដឹកអ្នកដំណើរហើយ រួចបញ្ជូនទៅមន្ទីរពិសោធន៍សុវត្ថិភាពដឹកជញ្ជូនជាតិ ដែលស្ថិតនៅក្បែរកន្លែងកើតហេតុ ដើម្បីពិនិត្យឲ្យកាន់តែច្បាស់ថាតើមានអ្វីកើតឡើងខ្លះនៅក្នុងយន្តហោះ។
ដ្បិតតែទើបរកឃើញមនុស្សស្លាប់ចំនួន៤០នាក់ក៏ពិតមែន ប៉ុន្តែប្រមុខផ្នែកអគ្គិភ័យទីក្រុងវ៉ាស៊ីនតោន ឌីស៊ី លោក John Donnelly និយាយថា ប្រហែលគ្មានអ្នកនៅរស់ទេ ក្នុងគ្រោះអកុសលនេះ។
សូមជម្រាបជាថ្មី ការធ្លាក់យន្តហោះលើកចុងក្រោយបំផុតរបស់ក្រុមហ៊ុន American Airlines គឺកើតឡើងក្នុងខែវិច្ឆិកាឆ្នាំ២០០១ នៅជិតអាកាសយានដ្ឋានអន្តរជាតិ John F. Kennedy។ កាលនោះ ជើងហោះហើរលេខ ៥៨៧ ជាប្រភេទយន្តហោះ Airbus A300 បានធ្លាក់ភ្លាមៗក្រោយហោះឡើងមិនបានប៉ុន្មានផង ដោយសម្លាប់មនុស្ស២៦៥នាក់។
ចំណែកបើនិយាយពីការធ្លាក់យន្តហោះពាណិជ្ជកម្មនៅអាមេរិកតែម្តង ហេតុការណ៍ធំលើកចុងក្រោយបំផុតគឺកើតឡើងក្នុងខែកុម្ភៈឆ្នាំ២០០៩ នៅពេលជើងហោះហើររបស់ក្រុមហ៊ុន Continental Airlines ធ្លាក់លើផ្ទះក្នុងទីក្រុង Buffalo សម្លាប់មនុស្សចំនួន៩០នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រកឃើញមនុស្សស្លាប់១៨នាក់ហើយ ក្នុងហេតុការណ៍យន្តហោះបុកជាមួយឧទ្ធម្ភាគចក្រ នៅ វ៉ាស៊ីនតោន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


