Connect with us

ព័ត៌មានអន្ដរជាតិ

បើកទំព័រឆ្នាំ២០២៥ បានត្រឹមមួយខែអាមេរិក  ជួបសោកនាដកម្មផ្ទួនៗ

បានផុស

នៅ

២០២៥ មិនមែនជាឆ្នាំល្អឡើយសម្រាប់សហរដ្ឋអាមេរិក ព្រោះថា គ្រាន់តែបើកទំព័រឆ្នាំថ្មីបានត្រឹម១ខែប៉ុណ្ណោះ ប្រទេសនេះត្រូវជួបសោកនាដកម្មផ្ទួនៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ Reuters)

ផ្តើមចេញដំបូងនៅថ្ងៃទី១ដែលជាថ្ងៃឆ្លងឆ្នាំសកល, មនុស្សចំនួន១៥នាក់ត្រូវបាត់បង់ជីវិតក្នុងវាយប្រហារភេរវកម្មនៅទីក្រុង New Orleans នៃរដ្ឋ Louisiana ដោយភេរវករបានបើករថយន្តភីកអាប់មួយគ្រឿង បុករះមនុស្ស។ បូលិសបញ្ជាក់ថា ភេរវករមានឈ្មោះ Shamsud-Din Jabbar ជាពលរដ្ឋអាមេរិកនិងជាអតីតយុទ្ធជន មកពីរដ្ឋ Texas ប៉ុន្តែរូបគេមានទំនាក់ទំនងជាមួយក្រុមរដ្ឋឥស្លាម។

លុះមកដល់ថ្ងៃទី៨ រដ្ឋកាលីហ្វ័រញ៉ា ត្រូវជួបវិនាសកម្មភ្លើងឆេះព្រៃ ដោយអគ្គិភ័យសកម្មចំនួន៥ ដូចជា Palisades, Eaton, Kenneth, Hurst និង Lidia បានវាយប្រហារទីក្រុង Los Angeles ខណៈគិតតឹ្រមថ្ងៃសុក្រទី៣១ តួលេខមនុស្សស្លាប់ មាន២៩នាក់។

បើបូករួមទាំងអស់ ត្រឹមមួយខែដើមឆ្នាំនេះ រដ្ឋកាលីហ្វ័រញ៉ា មានភ្លើងឆេះព្រៃសរុប៣០១កន្លែង ដុតកម្ទេចផ្ទៃដីប្រមាណ ២០ ២៣៤ហិកតា បំផ្លាញសំណង់ហេដ្ឋារចនាសម្ព័ន្ធនិងផ្ទះសម្បែងអស់ ១៦ ២៥៥ខ្នង ព្រមទាំងបង្កការខាតបង់សេដ្ឋកិច្ចគិតជាទឹកប្រាក់ប្រហែល ៥០ពាន់លានដុល្លារអាមេរិក។

(រូបថត៖ Reuters)

ចុងក្រោយបំផុតគឺ ហេតុការណ៍យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន American Airlines ដែលធ្វើដំណើរចេញពីទីក្រុង Wichita នៃរដ្ឋ Kansas បានបុកជាមួយឧទ្ធម្ភាគចក្រ Black Hawk ធ្លាក់ចូលទន្លេ Potomac នៅទីក្រុងវ៉ាស៊ីនតោន។ ក្នុងយន្តហោះ មានផ្ទុកមនុស្សចំនួន៦៤នាក់ពេលជួបហេតុការណ៍ ចំណែកឧទ្ធម្ភាគចក្រវិញ មានយោធាចំនួន៣នាក់ ជិះក្នុងនោះ។ 

គិតត្រឹមថ្ងៃសុក្រ ក្រុមរុករកបានស្រង់សាកសពមនុស្សចំនួន៤០នាក់ចេញពីទន្លេហើយ ប៉ុន្តែប្រមុខផ្នែកអគ្គិភ័យទីក្រុងវ៉ាស៊ីនតោន ឌីស៊ី លោក John Donnelly និយាយថា ប្រហែលគ្មានអ្នកនៅរស់ទេ ក្នុងគ្រោះអកុសលនេះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ធ្លាក់យន្តហោះមួយគ្រឿងទៀតហើយ នៅអាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម