ព័ត៌មានអន្ដរជាតិ
EU រកឃើញថា វ៉ាក់សាំង AstraZeneca មិនមានហានិភ័យខ្ពស់នៃការកកឈាមនោះទេ
រដ្ឋឈានមុខរបស់សហភាពអ៊ឺរ៉ុប (EU) គ្រោងនឹងចាប់ផ្តើមការចាក់វ៉ាក់សាំងកូវីដ Oxford-AstraZeneca ឡើងវិញបន្ទាប់ពីនិយតករឱសថអឺរ៉ុបបានសន្និដ្ឋានថា វ៉ាក់សាំងនេះមានសុវត្ថិភាពនិងប្រសិទ្ធភាព។
ទីភ្នាក់ងារថ្នាំអឺរ៉ុប (EMA) បានពិនិត្យឡើងវិញនូវវ៉ាក់សាំងនេះ បន្ទាប់ពីរដ្ឋ EU ចំនួន១៣បានផ្អាកការប្រើប្រាស់ ដោយសារការភ័យខ្លាចពាក់ព័ន្ធទៅនឹងកំណកឈាម។

EMA បានរកឃើញថា វ៉ាក់សាំងនេះមិនត្រូវបានផ្សារភ្ជាប់ជាមួយនឹងហានិភ័យខ្ពស់នៃការកកឈាមនោះទេ។
ប្រទេសអាល្លឺម៉ង់ បារាំង អ៊ីតាលីនិងអេស្ប៉ាញនិយាយថា ពួកគេនឹងបន្តប្រើប្រាស់វ៉ាក់សាំងនេះវិញ។

វាអាស្រ័យលើរដ្ឋនីមួយៗរបស់ EU ក្នុងការសម្រេចថាតើពេលណាត្រូវចាប់ផ្តើមចាក់វ៉ាក់សាំង AstraZeneca ឡើងវិញ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសស៊ុយអែតបាននិយាយថា ខ្លួនត្រូវការពេលវេលាពីរបីថ្ងៃដើម្បីសម្រេចចិត្ត។
កាលពីថ្ងៃព្រហស្បតិ៍ អង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវដល់បណ្តាប្រទេសនានាឲ្យបន្តប្រើប្រាស់វ៉ាក់សាំងនេះ ហើយគ្រោងនឹងចេញផ្សាយលទ្ធផលនៃការពិនិត្យរបស់ខ្លួនទៅលើសុវត្ថិភាពរបស់វ៉ាក់សាំងនេះនៅថ្ងៃសៅរ៍។

ការស៊ើបអង្កេតរបស់ទីភ្នាក់ងារនេះ គឺផ្តោតលើករណីមួយចំនួនតូចនៃជំងឺឈាមមិនធម្មតា។ ជាពិសេស ទីភ្នាក់ងារនេះបានសម្លឹងមើលករណីនៃការកកឈាមនៅក្នុងក្បាល។
ការសម្រេចចិត្តផ្អាកប្រើប្រាស់វ៉ាក់សាំងនេះ បានធ្វើឲ្យមានការព្រួយបារម្ភអំពីល្បឿននៃយុទ្ធនាការចាក់វ៉ាក់សាំងក្នុងតំបន់ ដែលកំពុងរងផលប៉ះពាល់រួចទៅហើយដោយសារតែកង្វះការផ្គត់ផ្គង់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ នាយករដ្ឋមន្ត្រីថៃជាបុគ្គលទី១ចាក់វ៉ាក់សាំង AstraZeneca នៅថៃ
ចុចអាន៖ WHO ជំរុញឲ្យបន្តចាក់វ៉ាក់សាំង AstraZeneca ព្រោះថា គ្មានភស្តុតាងអំពីការកកឈាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៣ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


