ព័ត៌មានអន្ដរជាតិ
អត្រាមនុស្សចាស់ឆ្លង និងស្លាប់ដោយកូវីដនៅ អឺរ៉ុប ធ្លាក់ចុះ ក្រោយចាក់វ៉ាក់សាំងដូសដំបូង
ចំនួននៃការឆ្លង និងស្លាប់ដោយសារជំងឺកូវីដ ១៩ ក្នុងចំណោមប្រជាជនវ័យចំណាស់នៅអឺរ៉ុបបានធ្លាក់ចុះ បន្ទាប់ពីពួកគេបានទទួលការចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដង ។

ប្រទេសនៅអ៊ឺរ៉ុបមួយចំនួនបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងនៅដើមខែធ្នូដោយផ្តល់អាទិភាពខ្ពស់ដល់មនុស្សចាស់ ខណៈរហូតមកដល់ពេលនេះមន្ត្រីរដ្ឋាភិបាល និងអ្នកជំនាញនិយាយថា ការចាក់វ៉ាក់សាំងបាននិងកំពុងដំណើរការ ។
នៅប្រទេសបារាំងជាង ៤០ ភាគរយនៃមនុស្សដែលមានអាយុលើសពី ៧៥ ឆ្នាំបានទទួលការចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដូសកាលពីថ្ងៃចន្ទ ។

ទន្ទឹមនោះក្នុងចំណោមប្រជាជនប្រហែល ៧០០,០០០ នាក់នៃមណ្ឌលលថែទាំមនុស្សចាស់នៅទូទាំងប្រទេស ៨៩ ភាគរយបានចាក់វ៉ាក់សាំងមួយដូស និង ៦៨ ភាគរយចាក់ពីរដូស ។
មន្ត្រីសុខាភិបាលបារាំងនិយាយថា ក្នុងខែមករាចំនួនមនុស្សចាស់ជរានៅតាមមណ្ឌលថែទាំដែលបានធ្វើតេស្តវិជ្ជមានប្រចាំសប្តាហ៍បានកើនឡើងដល់ ៩,០០០ នាក់ ។

ប៉ុន្តែពួកគេនិយាយថា អត្រាឆ្លង និងស្លាប់ប្រចាំសប្តាហ៍បានធ្លាក់ចុះប្រហែល ២ ភាគ ៣ នៅដើមខែនេះ ។
លោកនាយករដ្ឋមន្រ្តី Jean Castex បានប្រាប់អ្នកសារព័ត៌មានកាលពីដើមខែនេះថា ក្រុមមន្រ្តីបានបញ្ជាក់ពីប្រសិទ្ធភាពនៃការចាក់វ៉ាក់សាំងសម្រាប់ប្រជាជនដែលមានហានិភ័យខ្ពស់នៃការឆ្លង ។

មនុស្សជាង ២៥,០០០ នាក់បានស្លាប់ដោយសារជំងឺកូវីដ ១៩ នៅឯមណ្ឌលថែទាំមនុស្សចាស់នៅទូទាំងប្រទេសបារាំងចាប់តាំងពីមានការផ្ទុះឡើងនៅឆ្នាំមុន ។ ចំនួននេះគឺច្រើនជាងមួយភាគបួននៃចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ សរុបទូទាំងប្រទេស ។
ទន្ទឹមនោះមន្ត្រីជាន់ខ្ពស់នៃក្រុមប្រតិបត្តិករមណ្ឌលថែទាំមនុស្សចាស់បារាំងនិយាយថា លោកសង្ឃឹមថា ការចាក់វ៉ាក់សាំងនឹងជួយឲ្យជីវិតវិលត្រឡប់មករកភាពធម្មតាវិញ ខណៈឆ្នាំមុនៗជំងឺកូវីដ ១៩ បានបំផ្លិចបំផ្លាញពួកយើង ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ដំណឹងល្អ! វ៉ាក់សាំងចាក់តែមួយដូស Johnson & Johnson មានសុវត្ថិភាពលើមនុស្សអាយុលើស ១៨ ឆ្នាំ
ចុចអាន ៖ វ៉ាក់សាំងសាកលវិទ្យាល័យ Oxford មានប្រសិទ្ធភាពប្រឆាំងវីរុសប្រេស៊ីល លើសការរំពឹងទុក
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


