ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំងសាកលវិទ្យាល័យ Oxford មានប្រសិទ្ធភាពប្រឆាំងវីរុសប្រេស៊ីល លើសការរំពឹងទុក
សាកលវិទ្យាល័យ Oxford បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា វ៉ាក់សាំងការពារជំងឺកូវីដ ១៩ បច្ចុប្បន្នអាចមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនប្រភេទថ្មីរបស់ប្រេស៊ីលល្អប្រសើរជាងការរំពឹងទុក ។
សាកលវិទ្យាល័យ Oxford បានបង្កើតវ៉ាក់សាំងការពារជំងឺកូវីដ ១៩ រួមជាមួយក្រុមហ៊ុនឱសថអង់គ្លេស-ស៊ុយអែត AstraZeneca ។

សាកលវិទ្យាល័យកំពូលរបស់ចក្រភពអង់គ្លេសមួយនេះបានសិក្សាពីផលប៉ះពាល់នៃអង់ទីគ័រដែលបង្កើតដោយធម្មជាតិ និងបង្កើតដោយវ៉ាក់សាំងលើភាពខុសគ្នានៃវីរុសបំប្លែងខ្លួនប្រភេទថ្មី ដោយប្រៀបធៀបសំណាកឈាមពីមនុស្សមានអង់ទីគ័រធម្មជាតិដែលបានជាសះស្បើយពីជំងឺប្រឆាំងនឹងអ្នកដែលមានអង់ទីគ័រពីវ៉ាក់សាំង Oxford និង Pfizer ។
វីរុសកូវីដ ១៩ បំប្លែងខ្លួនប្រភេទថ្មីនេះត្រូវបានគេទទួលស្គាល់ជាទូទៅថាអាចមានភាពស៊ាំនឹងវ៉ាក់សាំងជាងប្រភេទដើម ។

ការស្រាវជ្រាវមិនត្រូវបានពិនិត្យឡើងវិញពីការសិក្សារបស់សាកលវិទ្យាល័យ Oxford នោះទេ ប៉ុន្តែបានបង្ហាញថា វីរុសប្រេស៊ីលដែលគេស្គាល់ថា P1 មានភាពធន់តិចទៅនឹងអង់ទីគ័រដែលបង្កើតដោយវ៉ាក់សាំងច្រើនជាងអង់គីទ័រធម្មជាតិ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយសាកលវិទ្យាល័យ Oxford បាននិយាយថា “ទិន្នន័យទាំងនេះបានបង្ហាញថា អង់ទីគ័រដែលបង្កើតដោយធម្មជាតិ និងបង្កើតដោយវ៉ាក់សាំងនៅតែអាចប្រឆាំងវ៉ារ្យង់ទាំងនេះបាន ប៉ុន្តែនៅកម្រិតទាប” ។

ការស្រាវជ្រាវបានរកឃើញថាមានការថយចុះជិត ៣ ដងនៃកម្រិតអង់ទីគ័រដែលបង្កើតដោយវ៉ាក់សាំងប្រឆាំងនឹងវីរុសប្រេស៊ីលដែលជាកម្រិតកាត់បន្ថយប្រហាក់ប្រហែលនឹងវីរុសអង់គ្លេស ។
ចំណែកវីរុសអាហ្វ្រិកខាងត្បូងមានភាពធន់ខ្លាំងចំពោះវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជាមួយនឹងការកាត់បន្ថយវ៉ាក់សាំង Oxford / AstraZeneca ចំនួន ៩ ដង និងការកាត់បន្ថយ ៧.៦ ដងចំពោះវ៉ាក់សាំង Pfizer / BioNTech ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ EU រកឃើញថា វ៉ាក់សាំង AstraZeneca មិនមានហានិភ័យខ្ពស់នៃការកកឈាមនោះទេ
ចុចអាន ៖ ដំណឹងល្អ! វ៉ាក់សាំងចាក់តែមួយដូស Johnson & Johnson មានសុវត្ថិភាពលើមនុស្សអាយុលើស ១៨ ឆ្នាំ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


