Connect with us

ព័ត៌មានអន្ដរជាតិ

មីយ៉ាន់ម៉ា​សន្យា​​​ជាមួយ​ចិន​ថា​នឹង​បង្ក្រាប​​​ឲ្យ​កាន់តែ​​ខ្លាំង​​លើ​ក្រុម​ឆបោក​តាម​ព្រំដែន

បានផុស

នៅ

រដ្ឋាភិបាល​​​យោធា​​មីយ៉ាន់ម៉ា បានសន្យាជាមួយ​​មន្ត្រី​​ជាន់ខ្ពស់​​ចិនថា ខ្លួន​នឹង​បង្ក្រាបយ៉ាងធ្ងន់ធ្ងរ លើក្រុមអ្នកឆបោក ចំពេលមានសម្ពាធ​​កាន់តែ​​ខ្លាំង​​​ពីទីក្រុងប៉េកាំង​ឱ្យចាត់វិធានការលើឧក្រិដ្ឋកម្មឆ្លងដែន ដែលប៉ះពាល់ដល់មនុស្សជាច្រើន រួមទាំងពលរដ្ឋចិនផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន ​Bangkok Post នៅថ្ងៃទី១៨ខែកុម្ភៈនេះ។

(រូបភាព៖ CNI)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋាភិបាលមីយ៉ាន់ម៉ា បាន​​សន្យាថា​​ នឹងខិតខំប្រឹងប្រែងឲ្យខ្លាំងនិងធ្វើការជាមួយប្រទេសចិន និងប្រទេសជិតខាង​ផ្សេង​ទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមអ្នកឆបោកនៅតាមព្រំដែន។ ការ​សន្យានេះ​កើត​មាន​ ក្រោយ​​ពីកិច្ចពិភាក្សាដែលបានធ្វើឡើងកា​ល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​​ រវាងលោក Liu Zhongy អនុរដ្ឋមន្ត្រីសន្តិសុខសាធារណៈ​របស់ប្រទេសចិន និងជាស្នងការនៃការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្ម ជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា លោក Than Shwe និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃមីយ៉ាន់ម៉ា លោក Lt Gen Tun Tun Naung។ ​

ទីភ្នាក់ងារ​​សារព័ត៌មាន​រដ្ឋ Xinhua របស់​ប្រទេស​ចិន បានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍ថា៖​«ភាគី​មីយ៉ាន់ម៉ា​បាន​​​បញ្ជាក់​ថា​ ខ្លួនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការបង្ក្រាបយ៉ាងធ្ងន់ធ្ងរលើអំពើខុសច្បាប់ និងឧក្រិដ្ឋកម្ម ដូចជាល្បែងអនឡាញ និងការក្លែងបន្លំតាមទូរគមនាគមន៍»។

រដ្ឋាភិបាលមីយ៉ាន់ម៉ាក៏បានបង្ហាញពីវិធានការជាក់លាក់ដើម្បីអនុវត្តន៍ប្រឆាំងនឹងក្រុមឆបោកនាពេលអនាគតផងដែរ។

(រូបភាព៖ Khaosod )

របបយោធាមីយ៉ាន់ម៉ាក៏នឹងត្រៀមនឹងប្រគល់ជនបរទេសប្រហែល ១០០០នាក់ដែលត្រូវបានជួយសង្គ្រោះពីប្រតិបត្តិករបោកប្រាស់នៅជិតព្រំដែនថៃទៅប្រទេសថៃ។

លោកLiu Zhongyi ក៏បានទៅទស្សកិច្ទនៅព្រំដែនថៃ-មីយ៉ាន់ម៉ា មុនពេលដែលរំពឹងថានឹងមានការធ្វើមាតុភូមិនិវត្តន៍ដ៏ធំនៃកម្មករបរទេសដែលជួយសង្គ្រោះពីកន្លែងឆបោកទៅកាន់ប្រទេសកំណើតវិញ៕

(រូបភាព៖ AP)
(រូបភាព៖ Khaosod )
(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម