ព័ត៌មានអន្ដរជាតិ
ត្រាំ៖ ប្រជាជនកាណាដា នៅតែអាចច្រៀងចម្រៀងជាតិបានដដែល ពេលចូលរួមជាមួយអាមេរិក
និយាយបែបលេងសើច ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថ្លែងថា ប្រជាជនកាណាដា នៅតែអាចច្រៀងចម្រៀងជាតិរបស់ពួកគេបានដដែល នៅពេលប្រទេសកាណាដា មកចូលរួមជាមួយអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ RT នៅថ្ងៃអាទិត្យទី២៣ខែកុម្ភៈឆ្នាំ២០២៥។

តាំងពីចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកទី៤៧មក លោក ត្រាំ តែងបង្ហាញគំនិតចង់ដាក់បញ្ចូលប្រទេសកាណាដា ជារដ្ឋទី៥១របស់អាមេរិក ដោយប្រើការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច ដើម្បីសម្រេចបំណងនេះ។
នេះក៏ដោយសារលោកត្អូញត្អែរជាយូរមកហើយ អំពីអតិរេកពាណិជ្ជកម្មរបស់កាណាដាជាមួយសហរដ្ឋអាមេរិក ហើយបានប្រាប់អ្នកកាសែតថា ព្រំដែនគ្រាន់តែជា «បន្ទាត់ដែលគូរដោយសិប្បនិម្មិត» ប៉ុណ្ណោះ។
ដោយឡែក ក្នុងជំនួបសមាគមអភិបាលគណបក្សសាធារណរដ្ឋ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី កាលពីថ្ងៃសុក្រទី២១ខែកុម្ភៈឆ្នាំ២០២៥ ប្រមុខសេតវិមានលើកឡើងថា «យើងនឹងត្រូវដោះស្រាយកិច្ចព្រមព្រៀងមួយចំនួន ព្រោះខ្ញុំចូលចិត្តបទ O Canada។ វាជារឿងដ៏ស្រស់ស្អាតដូច្នេះខ្ញុំគិតថា យើងនឹងត្រូវរក្សាទុកវាសម្រាប់រដ្ឋទី៥១»។

យ៉ាងណាក្តី ពាក់ព័ន្ធជម្លោះរវាងកាដាណា-អាមេរិកនេះ កន្លងមក មានសេចក្ដីរាយការណ៍ថា ប្រជាជនកាណាដាបានលុបចោលការធ្វើដំណើរកំសាន្តទៅសហរដ្ឋអាមេរិក ធ្វើពហិការចំពោះគ្រឿងស្រវឹង និងផលិតផលផ្សេងៗរបស់អាមេរិក ហើយថែមទាំងបានស្រែកហ៊ោចំអកក្នុងព្រឹត្តិការណ៍កីឡាជាច្រើន បន្ទាប់ពីលោក ត្រាំ បានប្រកាសពន្ធ ២៥ ភាគរយ លើគ្រប់មុនទំនិញ និង ១០ ភាគរយ លើប្រេងកាត របស់កាណាដា។
ក្រៅពីនេះ ក៏មានសេចក្ដីរាយការណ៍ផងដែរថា លោកនាយករដ្ឋមន្ត្រីកាណាដា ចាស្ទីន ទ្រូដូ បានប្រាប់មេដឹកនាំអាជីវកម្មក្នុងស្រុក ថាលោក ត្រាំ «ពិតជានិយាយមែន» ជុំវិញការចង់ឱ្យកាណាដាក្លាយជារដ្ឋទី ៥១ របស់សហរដ្ឋអាមេរិក ដោយសារតែកាណាដាមានធនធានធម្មជាតិដ៏សម្បូរបែប៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


